ឡាវ៖ អាជ្ញាធរក្នុងខេត្ត Attapeu របស់ប្រទេសឡាវ និងសមភាគីរបស់ខ្លួននៅក្នុងខេត្តរតនគីរី នៃកម្ពុជា បានធ្វើការស្ទង់មតិមួយស្តីពីលទ្ធភាពនៃការបើកច្រកព្រំដែនទ្វេភាគីថ្មីមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមកាសែត Khmer Times លទ្ធភាពនៃការត្រួតពិនិត្យព្រំដែនថ្មីត្រូវបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងកាលពីពេលថ្មីកន្លងទៅនេះនៅទីស្តីការគណៈរដ្ឋមន្រ្តីស្តីពីលទ្ធផល និងសមិទ្ធិផលរបស់រដ្ឋបាលខេត្តរតនគិរី។
លោក ថង សាវុន អភិបាលខេត្តរតនគិរីបានមានប្រសាសន៍ថា បច្ចុប្បន្នខេត្តនេះមិនមានផ្លូវតភ្ជាប់ជាមួយប្រទេសឡាវទេ ហើយផ្លូវតភ្ជាប់គ្នាអាចជួយបំពេញសេចក្តីត្រូវការរបស់ប្រជាជននៃប្រទេសទាំងពីរ។
មន្ត្រីខេត្តទាំងសងខាង គ្រោងនឹងស្នើសុំការយល់ព្រមពីរដ្ឋាភិបាលរៀងៗខ្លួនសម្រាប់ការបើកច្រកព្រំដែនទ្វេភាគីថ្មីនេះ។ ប្រសិនបើគម្រោងបើកច្រកព្រំដែននឹងកើតឡើង វានឹងពង្រឹងពាណិជ្ជកម្ម និងទាក់ទាញទេសចរណ៍របស់ប្រទេសទាំងសងខាង។
ប្រជាជនកម្ពុជាសង្ឃឹមថា នឹងនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសឡាវពីខេត្តរតនគីរីដែលបច្ចុប្បន្ននេះការនាំចេញផលិតផលកសិកម្មចំនួន ៨៧,០០០ តោនទៅកាន់ប្រទេសចិនតាមរយៈព្រំដែនរបស់ឡាវ និងប្រទេសវៀតណាម។ ជាមួយនឹងព្រំដែនថ្មីនេះ ប្រទេសឡាវអាចនឹងដើរតួនាទីជាច្រកមួយផ្សេងទៀតសម្រាប់ការសម្របសម្រួលការនាំចេញរបស់កម្ពុជា។
ភាពតានតឹងក៏ធ្លាប់បានកើនឡើងនៅតាមព្រំដែនរវាងប្រទេសឡាវ និងប្រទេសកម្ពុជាកាលពីឆ្នាំមុនលើតំបន់មួយដែលការបោះបង្គោលព្រំដែនមិនទាន់ត្រូវបានអនុវត្ត។ ភាពតានតឹងរវាងប្រទេសទាំងពីរក៏បានចាប់ផ្តើមធូរស្រាលឡើងវិញនៅថ្ងៃទី ១១ សីហា នៅពេលកងទ័ពឡាវ និងកម្ពុជាបានប្រឈមមុខដាក់គ្នានៅតំបន់តាមបណ្តោយព្រំដែន។
ទោះយ៉ាងណាក្ដី ស្ថានការណ៍ត្រូវបានស្ងប់ស្ងាត់ទៅវិញយ៉ាងឆាប់រហ័សបន្ទាប់ពីមេដឹកនាំមកពីប្រទេសទាំងពីរបានជួបចរចារគ្នានៅថ្ងៃទី ២៤ ខែសីហាដោយនាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith បានធ្វើដំណើរតាមជើងយន្តហោះមកកម្ពុជាដើម្បីដោះស្រាយបញ្ហានេះ។
ចាប់តាំងពីពេលនោះមកប្រទេសឡាវ បានបង្កើនការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាដោយបានឈានដល់កិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាកាលពីដើមឆ្នាំនេះទៀតផង។
គួរបញ្ជាក់ផងដែរថា ច្រកទ្វារអន្តរជាតិ Nongnokheane-Trapaing Kriel ដែលភ្ជាប់ពីប្រទេសឡាវ និងកម្ពុជាបានបើកជាផ្លូវការនៅឆ្នាំ
២០១៧ ៕
ប្រភពព័ត៌មាន៖ The Laotian Times