ដុងសិល្បៈទាំងគ្រួសារ! ថ្ងៃមុនសម្តែងជាមួយក្មួយស្រី លើកនេះ ខេមរៈ សិរីមន្ត បញ្ចេញសម្លេងក្មួយស្រីម្នាក់ទៀត

//s5.kh1.co/f4/f4683e9ba0fc70557667b7058eba815d188b828c.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ផ្ទុះថតចម្រៀងជាមួយក្មួយស្រី មិនយូរប៉ុន្មាន កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បញ្ចេញក្មួយស្រីម្នាក់ទៀត ដែលបានច្រៀងចម្រៀងមួយបទនេះ។

 ភ្នំពេញ៖  បន្ទាប់ពី កំពូលតារាចម្រៀងប្រុស លោក ខេមរៈ សិរីមន្ត ចេញបទថ្មី «វាលត្រែងវាលស្មៅ»តារាប្រុសរូបនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ជាខ្លាំង ដែលបានយកក្មួយស្រីមកសម្ដែងក្នុងបទចម្រៀងថ្មីមួយ ជាមួយទេពកោសល្យ ដ៏ប៉ិនប្រសប់ក្នុងវីស័យសម្តែង អមជាមួយសម្រស់ មិនចាញ់តារាវ័យក្មេងនាពេលបច្ចុប្បន្ននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងដោយកាលពីថ្មីៗនេះ តារាចម្រៀងប្រុស សម្លេងក្រអួនមួយរូបនេះ បានធ្វើឲ្យហ្វេនៗរបស់លោក បានភ្ញាក់ផ្អើលជាថ្មីម្តងទៀត នៅលើគណនីផ្ទាល់ខ្លួនរបស់លោក ជាមួយការបញ្ចេញចម្រៀងដែលមានចំណងជើងថា «នឹកណាស់ ឈឺណាស់» ដែលជាក្មួយស្រីម្នាក់ទៀតរបស់លោក ជាអ្នកបកស្រាយផងដែរ។

ជាមួយគ្នានេះដែរ ក្នុងវីដេអូបទចម្រៀងនេះ យើងសង្កេតឃើញថា  ក្មួយស្រី របស់តារាចម្រៀងរូបនេះ មាន​សម្លេងពិតជាពីរោះមិនចាញ់ និងតារាចម្រៀងអាជីពនោះទេ លើសពីនេះទៅទៀតក៏បានការសរសើររាប់មិនអស់ផងដែរ ពីមហាជន មិនថាពីរូបសម្រស់ និងសម្លេង ពិតជាមានឈាមជ័រជាអ្នកសិល្បៈដូចរូបលោកដែរ៕

ចង់ដឹងកាន់តែជ្រាបច្បាស់នោះ សូមចូលទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត និងក្មួយស្រី
ខេមរៈ សិរីមន្ត និងក្មួយស្រី
ក្មួយស្រីរប​ស់លោក 
ក្មួយស្រីរប​ស់លោក 
ក្មួយស្រីរប​ស់លោកបកស្រាយចម្រៀង 
ខេមរៈ​ សិរីមន្ត
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T