តារា & កម្សាន្ដ
២៣-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុនជាការពិតណាស់ កាលពីម្សិលមិញនេះ មានរឿងកើតឡើងលើតារាស្រីកញ្ញា មាន សូនីតា ដោយមានជនខិលខូចម្នាក់យករូបនាងទៅបង្ហោះ និងសរសេរសារអាសអាភាសធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនាងជាខ្លាំង។
ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានរឿងផ្ទុះខ្លាំង ដោយមានផេកថ្មីមួយយករូបភាពស្លៀកពាក់ស៊ិចស៊ីរបស់កញ្ញា
មាន សូនីតា ទៅបង្ហោះ និងប្រើប្រាស់ភាសាមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងផងដែរ។ ក្នុងនោះដែរ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយថា មួយរយៈចុងក្រោយនេះ នាងតែងតែថតរូបជាមួយម៉ូតសម្លៀកបំបាក់បង្ហាញភាពស៊ិចស៊ីបង្ហោះលើបណ្ដាញសង្គម។ តែក៏មានជនឆ្លៀឱកាស បានយករូបភាពមួយចំនួនរបស់នាង ទៅបង្ហោះអមជាមួយសារអសុរោះ មិនសមរម្យទាល់តែសោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីឃើញផេកថ្មីនោះ យករូបភាពខ្លួនទៅបង្ហោះ រួចមកកញ្ញា មាន សូនីតា ក៏បានបង្ហោះវីដេអូនិយាយពីរឿងរ៉ាវ
ដែលគេយករូបនាងទៅបង្ហោះធ្វើឲ្យប៉ះបាល់ដល់នាងនោះ នាងបាននិយាយថា ឲ្យម្ចាស់ផេកនោះចេញមុខមកសុំទោស
បើមិនដូច្នេះទេ នាងនឹងចាត់ការតាមផ្លូវច្បាប់ ដោយសារពេលនេះនាងមានភស្តុតាងគ្រប់គ្រាន់សម្រាប់ចាប់ប្ដឹងដល់ម្ចាស់ផេកនោះ។
ជាក់ស្ដែង មុននេះបន្តិច កញ្ញា មាន សូនីតា ក៏បានបង្ហោះសារវែងអន្លាយនិយាយពីរឿងរ៉ាវកាលពីម្សិលមិញ និងសំណូមពរឲ្យបងប្អូនទាំងអស់ជួម Report ទំព័យហ្វេសប៊ុកនោះម្នាក់មួយផងដែរ ដោយសារនោះនាងបាននិយាយថា៖
សូមទស្សនារូបភាពខាងក្រោម៖