អង់គ្លេស៖ អ្នកតាមដានបាល់ទាត់ទាំងអស់គ្នាសុទ្ធតែដឹងហើយថា គ្រូបង្វឹករបស់ក្លិបតោខៀវ Chelsea លោក Frank Lampard កំពុងតែព្យាយាមយ៉ាងខ្លាំងក្នុងការទិញកីឡាករល្អៗមករួមក្រុមនៅក្នុងរដូវក្ដៅនេះដើម្បីធ្វើយ៉ាងណាឲ្យក្លិបមួយនេះមានលទ្ធភាពក្នុងការប្រជែងយកពាន Premier League រដូវកាលក្រោយជាមួយក្លិបធំៗដូចជា Liverpool, Manchester City និង Manchester United ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីទិញបានកីឡាករ Hakim Ziyech ពីក្លិប Ajax និង Timo Werner ពីក្លិប RB Leipzig រួចមក Chelsea មិនទាន់ឈប់នោះទេដោយកំពុងតាមទិញតារាតម្លៃខ្លួនកប់ពពកម្នាក់ទៀតគឺកីឡាករ Kai Havertz ពីក្លិប Bayer Leverkusen ។ ដោយឡែកបើតាមកាសែត Mundo Deportivo របស់ប្រទេសអេស៉្បាញថ្មីៗនេះបានឲ្យដឹងថាក្លិបរបស់លោក Lampard មួយនេះកំពុងតែធ្វើការបញ្ចុះបញ្ចូលក្លិប Barcelona ឲ្យលក់អ្នកចាំទីដៃទីមួយកីឡាករ Marc-Andre ter Stegen ដោយបូកថែមកីឡាករ Kepa Arrizabalaga នៅក្នុងសំណើនោះផងដែរ។
យ៉ាងណាមិញ វាមិនមែនជារឿងងាយស្រួលនោះទេក្នុងការដាក់សំណើឲ្យ Barca ព្រមលក់តារាដៃស្អិតរូបនេះទៅទឹកដី Stamford Bridge នោះ។ ជាមួយគ្នានេះ Stegen ក៏កំពុងតែពិចារណាក្នុងការបន្តកុងត្រាជាមួយក្លិបយក្សអេស៉្បាញមួយនេះផងដែរ ដែលនេះជាហេតុធ្វើឲ្យមហិច្ឆតារបស់ Chelsea កាន់តែមានភាគរយតិចថានឹងអាចទៅរួចនោះ៕
ប្រភព៖ givemesport