ហ៊ានណាស់! កាបូបមួយសោះ ម្ដាយម្នាក់នាំកូនប្រុសចុះរើសក្នុងអាងក្រពើ (មានវីដេអូ)

//s5.kh1.co/41/41d4c349ccb64c768329f20fccdd51c67223dcd1.png
សង្គម

 ២២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ មានសកម្មភាពដ៏គ្រោះថ្នាក់មួយ ត្រូវគេថតបាន ខណៈពេលដែលស្ត្រីជាម្ដាយម្នាក់ និងកូនប្រុស បាននាំគ្នាចុះទៅរើសកាបូបរបស់ខ្លួនដែលធ្លាក់ចូលក្នុងអាងក្រពើ

អាមេរិក៖ ថ្មីៗនេះ មានសកម្មភាពដ៏គ្រោះថ្នាក់មួយ ត្រូវគេថតបាន នៅពេលស្ត្រីជាម្ដាយម្នាក់ និងកូនប្រុស បាននាំគ្នាចុះទៅរើសកាបូបរបស់ខ្លួនដែលធ្លាក់ចូលក្នុងអាងក្រពើទាំងប្រថុយប្រថាន ស្ថិតក្នុងសួនសត្វមួយកន្លែង ក្នុងទីក្រុង Brainerd រដ្ឋ Minnesota

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឃ្លីបវីដេអូនោះ បង្ហាញឲ្យឃើញថា ក្មេងប្រុសបានរត់ជុំវិញអាងក្រពើ ខណៈពេលក្មេងៗដទៃទៀតដែលកំពុងឈរមើលពីលើ ស្រែកប្រាប់ឲ្យគេនៅឆ្ងាយពីសត្វក្រពើដ៏គ្រោះថា្នក់ទាំងនោះ។ ទោះជាយ៉ាងណាក្ដី រូបគេនៅតែបន្ដរត់បែបនេះ ខណៈដែលម្ដាយ កំពុងព្យាយាមធ្វើយ៉ាងណា ដើម្បីបង្វែរក្បាលហ្វូងក្រពើទាំងនោះ ឲ្យហែលចូលទៅក្នុងអាងវិញ ដោយនាងបានរើសដុំថ្មនិងដំបងបោះចូលទៅក្នុងទឹក។

នៅទីបំផុតអ្នកម្ដាយដ៏ក្លាហានរូបនេះ ក៏អាចយកកាបូបពណ៌ផ្កាឈូករបស់ខ្លួន ចេញពីអាងក្រពើបានវិញផងដែរ ហើយក៏ប្រញាប់ប្រញាល់នាំកូនប្រុសចេញពីទីនោះភ្លាមៗតែម្ដង។

ជុំវិញរឿងរ៉ាវខាងលើ មន្ត្រីសួនសត្វមិនសាទរចំពោះសេចក្ដីក្លាហានបែបនេះទេ ព្រោះវាជាទង្វើដ៏គ្រោះថា្នក់ ដែលអាចបង្កគ្រោះមហន្ដរាយជាយថាហេតុ។ ដោយឡែក នៅថ្ងៃនោះដែរ បុគ្គលិកសួនសត្វមិនបានដឹងឡើយ និងទើបតែដឹង បន្ទាប់ពីបានឃើញវីដេអូដែលគេបង្ហោះចែកចាយលើបណ្ដាញសង្គមប៉ុណ្ណោះ។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញដូច្នេះ ខាងសួនសត្វគ្រោងនឹងចាត់វិធានការលើស្ត្រីជាម្ដាយ ចំពោះការនាំកូនប្រុសធ្វើរឿងដ៏គ្រោះថ្នាក់នេះ បើសិនពួកគេអាចកំណត់អត្ដសញ្ញាណរបស់នាងបាន៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

កូនប្រុស
កូនប្រុស
ស្ត្រីជាម្ដាយ
ស្ត្រីជាម្ដាយ
ស្ត្រីជាម្ដាយ
ស្ត្រីជាម្ដាយ
ស្ត្រីជាម្ដាយ
ស្ត្រីជាម្ដាយ
ស្ត្រីជាម្ដាយ
ស្ត្រីជាម្ដាយ
ស្ត្រីជាម្ដាយ នាំកូនប្រុសចេញពីអាងក្រពើវិញ
ស្ត្រីជាម្ដាយ នាំកូនប្រុសចេញពីអាងក្រពើវិញ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T