ចិន៖ ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ចំពោះ នារីវ័យក្មេងម្នាក់ ដែលកំពុងតែមានភាពល្បីល្បាញ នៅលើបណ្ដាញសង្គមរបស់ប្រទេសចិន ខណៈដែលមុខមាត់របស់នាង ពិតជាស្រស់ស្អាត តែនារីរូបនេះ បែរជាមានរូបរាងកាយសាច់ដុំកង់ៗដូចជាមនុស្សប្រុសទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ បានឲ្យដឹងថា នារីវ័យក្មេងម្នាក់នេះ មានឈ្មោះថា Cheng Lu ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន មានការសរសើរចំពោះនាង បើទោះបីជាមានកម្ពស់ត្រឹមតែ ១.៥២ ម៉ែត្រ តែនាងមានមុខមាត់ស្អាតគួរឱ្យស្រឡាញ់ ជាពិសេស រាងកាយរបស់នាង គឺមានសាច់ដុំយ៉ាងរឹងមាំ ដូចជាអ្នកហាត់កាយវប្បកម្មអាជីព ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែមុខមាត់ និងរាងកាយ មានភាពខុសគ្នាដាច់ស្រឡះ ទើប នាងត្រូវបានគេដាក់ឈ្មោះហៅក្រៅថា King Kong Barbie ។ ម៉្យាងវិញទៀត ដោយសារតែរាងកាយដ៏រឹងមាំ ដូចមនុស្សប្រុសទៅហើយ នាងថែមទាំងអាចលើករបស់ដែលមានទម្ងន់រហូតទៅដល់ ១២០ គីឡូក្រាម ហើយនាងក៏ចង់បញ្ជាក់ថា អ្វីដែលមនុស្សប្រុសធ្វើបាន នាងក៏អាចធ្វើបាន។
គួរបញ្ជាក់ផងដែរថា Cheng Lu ធ្លាប់បានចូលរួមការប្រកួតកីឡាកាយវប្បកម្មក្នុងស្រុកជាច្រើន ហើយ ក្រៅពីនេះ នាងក៏បានធ្វើវីដេអូផ្សាយតាមអ៊ិនធើណែត ព្រមទាំងទទួលបានការផ្សាយពាណិជ្ជកម្មជាច្រើន សម្រាប់ផលិតផលដែលទាក់ទងនឹងកីឡា ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






