Fashion សាហាវៗ របស់ Mai Davikah មិនសរសើរមិនបាន

//s5.kh1.co/7a/7adf546dc3796735b632e1ac50ee1672b17ce904.jpg
តារា & កម្សាន្ដ

 ១៩-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ ទស្សនាវដ្ដី VOGUE ទើបតែបង្ហោះរូបថតរបស់ Mai ដែលមានការតុបតែងខ្លួន បែប Fashion ដោយរូបភាពទាំងនោះ បង្ហាញថា Mai ពិតជាមានភាពទាក់ទាញខ្លាំងមែនទែន។

ថៃ៖ ជាការពិតណាស់ តារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព Mai Davikah ជាកំពូលតារាស្រីមួយរូប ដែលមានទាំងសម្រស់និងសមត្ថភាព ដែលអាចឲ្យនាង អាចឆក់ទាញចិត្តអ្នកគាំទ្រ ឲ្យស្រលាញ់ចូលចិត្តជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារ តែរូបរាងអំណោយផលស្រាប់ ទើបតារាស្រីរាងតូចច្រឡឹងរូបនេះ ត្រូវបានក្រុមហ៊ុនម៉ាកផលិតផលនានា ទទួលយកទៅថតម៉ូតផ្សព្វផ្សាយជាហូរហែរ មិនថាតែផលិតផលម៉ាកល្បីៗក្នុងស្រុក និងក្រៅស្រុកនោះទេ គឺតែងតែមិនមើលរំលង ពីស្រីស្រស់រូបនេះឡើយ។

ជាមួយគ្នានេះដែរ ថ្មីៗនេះ Mai Davikah ត្រូវបានក្រុមហ៊ុនទស្សនាវដ្ដី  VOGUE ជ្រើសរើសយកទៅថតផ្សព្វផ្សាយសម្លៀកបំពាក់ដែលមានម៉ាកល្បី  GUCCI ថែមទៀតផង។ តែអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ គឺតារាស្រីរូបនេះ មានការតុបតែងខ្លួន ប្លែកសាហាវ ទាំងម៉ូតសម្លៀកបំពាក់នីមួយៗ ម៉ូតសក់ និងការផាត់មុខ តែយ៉ាងណា នាងពិតជាធ្វើបានសាកសម ជាមួយឈុតនីមួយៗ នាងលេងស្ទាយ៍ថតរូប បានយ៉ាងទាក់ទាញតែម្ដង។

ទន្ទឹមនឹងនេះ តាមរយៈរូបភាពជាច្រើន ដែលបានបង្ហោះដោយ Vogue Thailand ធ្វើឲ្យបណ្ដាអ្នកគាំទ្រនៅទូទាំងប្រទេស មានការពេញចិត្តពេញថ្លើមណាស់សម្រាប់ Fashion ដ៏អស្ចារ្យរបស់ Mai មួយនេះ និងសរសើរមិនដាច់ពីមាត់នោះទេ សម្រាប់សមត្ថផលមួយទៀតរបស់នាង៕

ទស្សនារូបភាពខាងក្រោម៖

Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T