ភ្នំពេញ៖ កាលពីថ្ងៃទី ១៧ និង១៨ ខែកក្កដា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុននាំចូលខ្សែភ្លើងពីប្រទេសម៉ាឡេស៊ីបានប្រារព្ធពិធីសម្ពោធសាកល្បងនូវក្រុមហ៊ុនរបស់ខ្លួន មានឈ្មោះថា Southern Cable Cambodia Co., LTD ដោយមានការចូលរួមយ៉ាងច្រើនកុះកពីដៃគូរអជីវកម្ម វិស្វករ អ្នកសាងសង់ អ្នកតំណាងចែកចាយ និងម្ចាស់ដេប៉ូលក់ទូទាំងប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ក្រុមហ៊ុន មិនត្រឹមតែមានការចែកចាយលក់ក្នុងតំបន់អាស៊ីអាគ្នេយ៍តែប៉ុណ្ណោះទេ ក្រុមហ៊ុន Southern Cable ថែមទាំងបានចែកចាយលក់ក្នុងបណ្តារប្រទេសធំៗជាច្រើនជុំវិញពិភពលោក ដូចជាក្នុងសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសចិនជាដើម។ គួររម្លឹកដែរថា ក្រុមហ៊ុន Southern Cable Cambodia ទើបតែចូលមកក្នុងប្រទេសកម្ពុជាបានជាងមួយឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែគេសង្កេតឃើញសន្ទុះនៃការគាំទ្រ មានការកើនឡើងគួរឲ្យកត់សម្គាល់ ព្រោះថាក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងមានផលិតផលដែលមានគុណភាពផងដែរ។

ក្នុងនោះដែរ លោក Franky ដែលជានាយកប្រត្តិបត្តិ ក្រុមហ៊ុន Southern Cable Cambodia Co., LTD ផ្ទាល់ បានមានប្រសាសន៍ក្នុងពិធីសម្ពោធសាកល្បងនេះថា៖
មុនពេលដែលឈានចូលក្នុងទីផ្សារប្រទេសកម្ពុជា ខ្ញុំបានសិក្សាររួចជាស្រេចពីសក្កានុពលនៃប្រទេសកម្ពុជា ទៅលើវិស័យអគ្គីសនី ហើយមិនត្រឹមតែប៉ុណ្ណោះ ខ្ញុំសម្លឹងឃើញថា GDP ក្នុងប្រទេសនេះមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងមានការបន្តរីកចម្រើននៅលើគ្រប់វិស័យទាំងអស់។ ចំណែកហេតុផលផ្សេងទៀត ពេលដែលខ្ញុំនៅប្រទេសម៉ាឡេស៊ី និងមិនទាន់បង្កើតរោងចក្រនៅទីនេះ ក៏មានប្រជាជនកម្ពុជាជាច្រើន បានធ្វើការបញ្ជារទិញខ្សែអគ្គីសនីពី ប្រទេសម៉ាឡេស៊ី ដែលទាំងនេះជាហេតុផលជំរុញឲ្យខ្ញុំចូលមកទីផ្សារប្រទេសកម្ពុជា ព្រោះវាជាពេលវេលាដ៏សាកសមបំផុត។


ក្រុមហ៊ុន Southern Cable Cambodia មានការនាំចូលខ្សែភ្លើងរោងចក្រពី Southern Cable មកពីប្រទេសម៉ាឡេស៊ី ជាច្រើនប្រភេទដូចជា ខ្សែ Low voltage ខ្សែ High & Medium Voltage ខ្សែ Fire Resistance ខ្សែរ Overhead & Aerial Bundle ខ្សែ Control & Instrument ខ្សែ Coaxial & LAN និងខ្សែភ្លើងគុណភាពខ្ពស់ពិសេសៗ ជាច្រើនប្រភេទបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា បើទោះជាពេលនេះ ក្នុងប្រទេសកម្ពុជា កំពុងតែទទួលរងជំងឺរាតត្បាត Covid-19 យ៉ាងណាក្តី ក៏ប៉ុន្តែសម្រាប់ក្រុមហ៊ុន Southern Cable Cambodia នៅតែមានស្តុកឲខ្សែភ្លើងជាច្រើនគ្រប់ប្រភេទទាំងអស់ ក្នុងការផ្គត់ផ្គង់ជូនអតិថិជនមិនឲ្យខាតពេលវេលារង់ចាំយូរនោះឡើយ។
បន្ថែមពីនេះ សម្រាប់ឃ្លាំងក្រុមហ៊ុន Southern Cable Cambodia មានទីតាំងនៅ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
រាជនីភ្នំពេញ និងការិយាល័យ មានទីតាំងនៅផ្ទះលេខ ១៤៨ ផ្លូវម៉ៅសេទុង អាគារ K1 ជាន់ទី៤ Unit 4B សង្កាត់ទួលទំពូង២
ខណ្ឌ ច្បារមន រាជធានីភ្នំពេញ៕
ទំនាក់ទំនង ៖
Tel
: (+855) 76 416 1599 | (+855) 76 416 1600
Email : sc@southerncable.com.kh
Website : southerncable.com.kh
Facebook : Southern Cable Cambodia Co., LTD





