បរទេស៖ រឿងកុនជាច្រើនដែលបង្កើតឡើងដោយផលិតកម្ម DC និង Marvel ត្រូវបានធ្វើឡើងក្នុងមជ្ឈដ្ឋានពីរផ្សេងគ្នា ប៉ុន្តែសំណាងដែរ តួ Superhero ដែលយើងចូលចិត្តនោះគឺមិនចាំបាច់រើសច្រើនឡើយ ដោយសារតែពួកគេបានសម្តែងក្នុងផលិតកម្មទាំងពីរនេះជាមួយគ្នាដែរ ដោយគ្រាន់តែដំបូងតារាទាំងនេះបានសម្តែងក្នុង DC ហើយប្រែជាទៅសម្តែងក្នុងផលិតកម្ម Marvel វិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីចង់ដឹងថា តួ Superhero ណាខ្លះបានផ្លាស់ប្តូរគំនិតថតនៅ DC ប្រែមក Marvel នោះ សូមតាមដានជាមួយខ្ញុំដូចខាងក្រោមនេះ៖
១. លោក Ryan Reynolds
លោក Ryan Reynolds ដើរតួជា Hal Jordan ដែលជាតួ Superhero ក្នុងរឿង Green Lantern របស់ផលិតកម្ម DC បែរជាធ្វើជា Hero ថ្មីក្នុងរឿង Deadpool ទាំងពីររឿងរបស់ផលិតកម្ម Marvel ទៅវិញ។
២. នាង Halle Berry
តារាសម្តែង Halle Berry ធ្លាប់តែដើរតួជា Catwoman ក្នុងរឿង Catwoman ក្នុងផលិតកម្ម DC បែរជាមកដើរតួជា Hero Storm ក្នុរឿង X-Men: Days of Future Past របស់ផលិតកម្ម Marvel ទៅវិញ។
៣. លោក James Marsden
លោក James Marsden ធ្លាប់តែដើរតួជា Richard White ក្នុងរឿង Superman Returns ក្នុងផលិតកម្ម DC បែរជាមកដើរតួជា Hero Cyclops ក្នុងរឿង X-Men: The Last Stand របស់ផលិតកម្ម Marvel ទៅវិញ។
៤. លោក Ben Affleck
តារាសម្តែង Ben Affleck ធ្លាប់តែដើរតួជា Batman ក្នុងរឿង Batman V Superman: Dawn of Justice របស់ផលិតកម្ម DC តែលោកក៏ធ្លាប់ដើរតួជា Hero Daredevil ក្នុងរឿង Daredevil របស់ផលិតកម្ម Marvel ដែរ។
៥. លោក Chris Evans
លោក Chris Evans ធ្លាប់តែដើរតួជា Jensen ក្នុងរឿង The Losers របស់ផលិតកម្ម DC តែបែរជាមកដើរតួជា Hero Captain America ក្នុងរឿង The Avengers របស់ផលិតកម្ម Marvel ទៅវិញ។
៦. នាង Natalie Portman
Natalie Portman ធ្លាប់តែដើរតួជា Evey ក្នុងរឿង V For Vendetta របស់ផលិតកម្ម DC តែបែរជាមកដើរតួជា Jane Foster ក្នុងរឿង Thor ទាំងពីរវគ្គ របស់ផលិតកម្ម Marvel ទៅវិញ។
៧. លោក Idris Elba
Idris Elba ធ្លាប់តែដើរតួជា Roque ក្នុងរឿង The Losers របស់ផលិតកម្ម DC បែរជាសម្តែងជា Hero Heimdall ក្នុងរឿង Thor: Ragnarok របស់ផលិតកម្ម Marvel ទៅវិញ។
៨. លោក Hugo Weaving
Hugo Weaving ធ្លាប់តែដើរតួជា V ក្នុងរឿង V for Vendetta របស់ផលិតកម្ម DC បែរជាសម្តែងជា Villiant Red Skull ក្នុងរឿង Captain America: The First Avenger របស់ផលិតកម្ម Marvel ទៅវិញ។
៩. លោក Josh Brolin
Josh Brolin ធ្លាប់តែដើរតួជា Jonah Hex ក្នុងរឿង Jonah Hex របស់ផលិតកម្ម DC បែរជាសម្តែងជា Thanos ក្នុងរឿង Avengers: Infinity War របស់ផលិតកម្ម Marvel ទៅវិញ។
១០. លោក Adewale Akinnuoye-Agbaje
លោក Adewale Akinnuoye-Agbaje ធ្លាប់តែដើរតួជា Killer Croc ក្នុងរឿង Suicide Squad របស់ផលិតកម្ម DC បែរជាសម្តែងជា Villiant Kurse ក្នុងរឿង Thor: The Dark World របស់ផលិតកម្ម Marvel ទៅវិញ។
១១. លោក Michael Fassbender
Michael Fassbender ធ្លាប់តែដើរតួជា Burke ក្នុងរឿង Jonah Hex របស់ផលិតកម្ម DC ក៏មកសម្តែងជា Hero Erik Lehnsherr ឬហៅថា Magito ក្នុងរឿង X-Men: Days of Future Past របស់ផលិតកម្ម Marvel បន្ថែមទៀត។
១២. នាង Zoe Saldana
Zoe Saldana ធ្លាប់តែដើរតួជា Aisha ក្នុងរឿង The Losers របស់ផលិតកម្ម DC ក៏មកសម្តែងជា Hero Gamora ក្នុងរឿង Guardians of the Galaxy ទាំងពីរវគ្គរបស់ផលិតកម្ម Marvel បន្ថែមទៀត។
១៣. លោក Tommy Lee Jones
Tommy Lee Jones ធ្លាប់តែដើរតួជា Harvey Two-Face ក្នុងរឿង Batman Forever របស់ផលិតកម្ម DC ក៏មកសម្តែងជា Colonel Chester Phillips ក្នុងរឿង Captain America: The First Avenger របស់ផលិតកម្ម Marvel បន្ថែមទៀត។
១៤. លោក Djimon Hounsou
Djimon Hounsou ធ្លាប់តែដើរតួជា Midnite ក្នុងរឿង Constantine របស់ផលិតកម្ម DC ក៏មកសម្តែងជា Korath ក្នុងរឿង Guardians of the Galaxy របស់ផលិតកម្ម Marvel បន្ថែមទៀត៕