រដ្ឋមន្រ្តី​សុខា​ភិបាល​៖ ករណី​ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា​មាន​ការ​​ថយ​​​ចុះ​ ៧០%​​ គិតត្រឹម​​ឆមាស​​​ទី​មួយ​​នៃ​ឆ្នាំ ​​២០២០​

//s5.kh1.co/74/74816fb0cf9f56bd1cde9b5882b7996bedab8226.jpg
សង្គម

 ១៧-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ជំងឺគ្រុនចាញ់នៅកម្ពុជាបានថយចុះ ៧០ ភាគរយពីចំនួន ១៥,១៦៥ ករណីមកនៅត្រឹមចំនួន ៤,៥៤០ ករណីក្នុង​ឆមាសទី​មួយ​នៃឆ្នាំ ២០២០ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

ភ្នំពេញ៖  លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃពុធថា កម្ពុជាមានករណីជំងឺគ្រុន​ចាញ់​ចំនួន ៤,៥៤០ ករណី នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២០ ដែលជាការថយចុះចំនួន ៧០ ភាគរយពី ១៥,១៦៥ ក្នុងរយៈ​ពេល​​ដូចគ្នា​កាលពីឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ “ ប្រទេសកម្ពុជាមិនមានករណីស្លាប់ដោយសារជំងឺគ្រុន​ចាញ់​ទេចាប់តាំងពីឆ្នាំ ២០១៨ មកដែលមានន័យថាប្រទេសនេះមិនមានករណីស្លាប់ដោយជំងឺគ្រុនចាញ់ ៣ ឆ្នាំ​ជាប់​គ្នា​ហើយ ​ដែលលឿនជាងគោលដៅបានគ្រោងទុក” ។

រូបតំណាង
រូបតំណាង

លោកបន្តថា ជំងឺគ្រុនចាញ់គឺជាជំងឺឆ្លងដោយសារមូសដែកគោលដែលជារឿយៗត្រូវបានគេរកឃើញនៅ​រដូវវស្សា​ហើយ​ភាគច្រើន កើតឡើងនៅតាមតំបន់ព្រៃ និងខេត្តដែលជាតំបន់ភ្នំ។

លោករដ្ខមន្រ្តីក៏បានបន្ថែមថាដើម្បីជៀសវាងកុំអោយមូសដែលគោលខាំ អ្នករស់នៅតំបន់ដែលងាយ​នឹងឆ្លងជំងឺគ្រុន​ចាញ់​គួរតែដេកនៅ​ក្នុងមុងដែលជ្រលក់ថ្នាំសម្លាប់មូលគ្រប់ពេលវេលា។

លោកហ៊ុយ រីកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និង បាណកសាស្ដ្រ បានមាន​ប្រសាសន៍​ថាប្រទេសកម្ពុជាប្តេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់ត្រឹមឆ្នាំ ២០២៥ ។

រូបតំណាង
រូបតំណាង

លោកបានបន្ថែមថាដើម្បីសម្រេចគោលដៅនេះប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវការថវិកាប្រមាណ ១៤០ លានដុល្លារ​អាមេរិក​សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។

លោកហ៊ុយ រីកុល បាននិយាយថាការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជំងឺគ្រុនចាញ់មានប្រសិទ្ធិភាពណាស់​នៅក្នុង​ប្រទេសកម្ពុជា។ លោកបន្ថែមថាថ្នាំប្រភេទ Artesunate-Mefloquine ឬ ASMQ មានប្រសិទ្ធភាពប្រឆាំង​នឹង​ជំងឺគ្រុនចាញ់៕

រូបតំណាង
រូបតំណាង
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T