អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិប Paris Saint-Germain បានទាមទារសំណើ២យ៉ាង ពី Barcelona ប្រសិនបើក្លិបយក្សតំបន់កាតាឡាន់មួយនេះ ចង់បានខ្សែប្រយុទ្ធ Neymar ត្រឡប់ទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរបាយការណ៍របស់កាសែត អេស្ប៉ាញ El Chiringuito បានបញ្ជាក់ថា សំណើដែល PSG ទាមទារនោះគឺ Barca ត្រូវប្រគល់ខ្សែប្រយុទ្ធ Ousmane Dembele ត្រឡប់មកវិញ ជាថ្នូរនឹងការដោះដូរ បូកជាមួយលុយចំនួន ៧២លានផោន (ឬប្រមាណ ៩០លានដុល្លារ)។
Dembele ហាក់មិនសូវជោគជ័យជាមួយ Barca នោះទេ ចាប់តាំងពីផ្លាស់ពីក្លិប Borussia Dortmund ទៅកាន់កីឡដ្ឋាន Cam Nou ក្នុងតម្លៃ១៣៥លានផោន (ឬប្រមាណ១៦៩លានដុល្លារ) កាលពី៣ឆ្នាំមុនមក។
ជម្រើសជាតិបារាំង តែងជួបបញ្ហារបួសតាមរំខានជារឿយៗ ជាហេតុធ្វើឲ្យរូបគេ បង្ហាញខ្លួនឲ្យ Barca សរុបទើបបាន ៧៤ប្រកួតប៉ុណ្ណោះ ក្នុងនោះគេស៊ុតបញ្ចូលទីបាន១៩គ្រាប់។
យ៉ាងណាមិញ ក្លិបជើងឯក La Liga ២៦សម័យត្រូវបានគេរាយការណ៍មកថា កំពុងគិតគូបញ្ចេញ Dembele ហើយ បន្ទាប់ពីតំណែងខ្សែប្រយុទ្ធស្លាបនេះ អាចផ្ដល់ការទុកចិត្តទៅលើកីឡាករវ័យក្មេង Ansu Fati បាន។
ដោយឡែក្រឡេកទៅមើល Neymar វិញ មួយរយៈចុងក្រោយក៏មានដំណឹងលេចឮមកច្រើនថា ចង់ត្រឡប់ទៅទឹកដី Camp Nou វិញផងដែរ ក្រោយមិនទាន់បានស្គាល់ជាតិពាន Champions League ជាមួយក្លិបយក្សបារាំង។
គួររម្លឹកដែរថា Naymar បានចាកចញពី Barca ទៅចូលរួមជាមួយ PSG កាលពីរដូវក្ដៅឆ្នាំ២០១៧ ក្នុងតម្លៃផ្ទេរ មហសាល ១៩៨លានផោន (ឬប្រហែល ២៤៨លានដុល្លារ)៕
ប្រភព៖ thesun