អ្នកនេសាទម៉ាឡេស៊ី ចាប់បានត្រីចម្លែកមានបបូរមាត់ និងធ្មេញដូចមនុស្ស

//s5.kh1.co/44/44f16db6642446128adc057045694c0ffe5330e5.jpg
សង្គម

 ១៦-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ត្រីដ៏ចម្លែកមួយក្បាល បានសាងភាពភ្ញាក់ផ្អើលដល់អ្នកលេងអុីនធឺណេតជាច្រើន ដោយសារតែវាមានបបូរមាត់និងធ្មេញ មានលក្ខណៈដូចជាមនុស្ស...

ម៉ាឡេស៊ី៖ ត្រីដ៏ចម្លែកមួយក្បាល បានសាងភាពភ្ញាក់ផ្អើលដល់អ្នកលេងអុីនធឺណេតជាច្រើន ដោយសារតែបបូរមាត់និងធ្មេញរបស់វា មានលក្ខណៈស្រដៀងនឹងមនុស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រីដ៏ចម្លែកនេះ ចាប់បានដោយគ្រូបង្រៀនម្នាក់ឈ្មោះ Pupil Ahmad Seseray រស់នៅភូមិ kimindares ភាគខាងលិចខេត្ដ Papua  ខណៈពេលដែលលោកកំពុងតែនេសាទ។

ចំពោះរូបភាពរបស់ត្រីមួយក្បាលនេះ ត្រូវបានគេយកទៅបង្ហោះនៅលើបណ្ដាញសង្គម Twitter នៅថ្ងៃទីខែកក្កដា ថ្មីៗនេះ ហើយទទួលបានការចាប់អារម្មណ៍ជាខ្លាំង និងមានអ្នកចែករំលែកតៗគ្នារាប់ពាន់ដង ប៉ុន្ដែមនុស្សជាច្រើនហាក់មានចម្ងល់ និងចោទជាសំនួរថា តើត្រីនេះពិត​ប្រាកដមែន ឬយ៉ាងណា។

គួរឲ្យដឹងដែរថា បើតាមកាសែត The Rakyat Post បានកំណត់អត្ដសញ្ញាណថាវាជាប្រភេទត្រី triggerfish ដែលជាធម្មតាវាមាននៅក្នុងដែនទឹកជុំវិញប្រទេសម៉ាឡេស៊ី។ ត្រីនេះ មានប្រមាណ៤០ប្រភេទ ដែលភាគច្រើនមានពណ៌ភ្លឺៗ ហើយចំពោះត្រីឈ្មោល វាប្រើប្រាស់ធ្មេញរបស់វា ដើម្បីចាប់ក្ដាម និងសត្វសមុទ្រជាអាហារ (Sea urchins)៕

សូមទស្សនារូបភាពខាងក្រោម៖

ត្រីចម្លែក
ត្រីចម្លែក
ត្រីចម្លែក
ត្រីចម្លែក
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T