ដៃគូទាំង១២នេះជាអ្នកដែលបង្កើតគ្រាប់បាល់រួមគ្នាបានច្រើនជាង គេនៅទ្វីបអឺរ៉ុបរដូវកាលនេះ

//s5.kh1.co/e9/e93d612ec98be2366bee99278dd8e943c2d7c2de.jpg
កីទ្បា

 ១៥-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ដៃគូរទាំង១២នេះជាអ្នកដែលបង្កើតគ្រាប់បាល់រួមគ្នាបានច្រើនជាងគេនៅទ្វីបអឺរ៉ុបរដូវកាលនេះ

អឺរ៉ុប៖ បើយោងតាមកាសែត The Athletic បានឲ្យដឹងថា ដៃគូទាំង១២ខាងក្រោមនេះគឺជាកីឡាករដែលបង្កើតគ្រាប់បាល់រួមគ្នាបានច្រើនជាងគេនៅក្នុងទ្វីបអឺរ៉ុបរដូវកាលនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • កីឡាករ Christopher Nkunku និង Timo Werner លេងឲ្យក្លិប RB Leipzig

ខ្សែបម្រើវ័យ២២ឆ្នាំ Nkunku បានបង្កើតឱកាសបោះបាល់ឲ្យ ខ្សែប្រយុទ្ធ Werner រកគ្រាប់បានចំនួន៥លើក។

  កីឡាករ Christopher Nkunku និង Timo Werner 
  កីឡាករ Christopher Nkunku និង Timo Werner 
  • កីឡាករ Harvey Barnes និង Jamie Vardy លេងឲ្យក្លិប Leicester City

Vardy រកបាន២៣គ្រាប់នៅ Premier League រដូវកាលនេះ ក្នុងនោះកីឡាករ Harvey Barnes ជាអ្នកបោះបាល់ឲ្យស៊ុតបាន៥លើកផងដែរ។

  ឡាករ Harvey Barnes និង Jamie Vardy
  ឡាករ Harvey Barnes និង Jamie Vardy
  • កីឡាករ Philipp Max និង Florian Niederlechner លេងឲ្យក្លិប Augsburg

Max ជាខ្សែការពារស្លាបឆ្វេងមួយរូបដែលអាចឡើងមកលើកបាល់ឲ្យជើងស៊ុត Niederlechner រកបាន៥គ្រាប់នៅលីគកំពូល Bundesliga

  កីឡាករ Philipp Max និង Florian Niederlechner
  កីឡាករ Philipp Max និង Florian Niederlechner
  • កីឡាករ Christopher Trimmel និង Sebastian Andersson លេងឲ្យក្លិប Union Berlin

Trimmel បោះបាល់ឲ្យមិត្តរួមក្រុមរកគ្រាប់បាន១១លើកនៅរដូវកាលនេះ ក្នុងនោះបោះឲ្យ Andersson បាន៥ដង។

  កីឡាករ Christopher Trimmel និង Sebastian Andersson
  កីឡាករ Christopher Trimmel និង Sebastian Andersson
  • កីឡាករ Serge Gnabry និង Robert Lewandowski លេងឲ្យក្លិប Bayern Munich

Gnabry បោះឲ្យ Lewandowski រកបាន៥គ្រាប់នៅរដូវកាលនេះ។

  ឡាករ Serge Gnabry និង Robert Lewandowski
  ឡាករ Serge Gnabry និង Robert Lewandowski
  • កីឡាករ Luis Alberto និង Ciro Immobile លេងឲ្យក្លិប Lazio

Alberto ដែលជាអតីតខ្សែបម្រើរបស់ Liverpool បោះបាល់ឲ្យ Top Scorer នៅ Serie A កីឡាករ Immobile រកបាន៥គ្រាប់។

  កីឡាករ Luis Alberto និង Ciro Immobile
  កីឡាករ Luis Alberto និង Ciro Immobile
  • កីឡាករ Neymar និង Kylian Mbappe លេងឲ្យក្លិប Paris Saint-Germain

នៅក្នុងរដូវកាលនេះ Neymar បោះបាល់ឲ្យដៃគូរបានតែ៦គ្រាប់ប៉ុណ្ណោះ ហើយកីឡាករ Mbappe ជាអ្នកដែលចាំទទួល និងរកគ្រាប់បានទាំង៦នោះ។

  កីឡាករ Neymar និង Kylian Mbappe 
  កីឡាករ Neymar និង Kylian Mbappe 
  • កីឡាករ Angel Di Maria និង Kylian Mbappe លេងឲ្យក្លិប Paris Saint-Germain

ដូចនឹង Neymar ដែរ Di Maria បោះបាល់ឲ្យ Mbappe រកបាន៦គ្រាប់នៅរដូវកាលនេះ។

  កីឡាករ Angel Di Maria និង Kylian Mbappe
  កីឡាករ Angel Di Maria និង Kylian Mbappe
  • កីឡាករ Kevin De Bruyne និង Sergio Aguero លេងឲ្យក្លិប​ Manchester City

De Bruyne បោះបាល់ឲ្យដៃគូររកគ្រាប់បាន១៨លើកនៅរដូវកាលនេះ ដោយក្នុងនោះបោះឲ្យ Aguero បានច្រើនជាងគេគឺបាន៦គ្រាប់។

  កីឡាករ Kevin De Bruyne និង Sergio Aguero
  កីឡាករ Kevin De Bruyne និង Sergio Aguero
  • កីឡាករ Lionel Messi និង Luis Suarez លេងឲ្យក្លិប Barcelona

លើស De Bruyne មួយគ្រាប់ ពោលគឺ Messi បានបោះបាល់ឲ្យដៃគូរស៊ុតចូលចំនួន២០លើកនៅរដូវកាលនេះដោយបោះឲ្យ Suarez បាន៧លើក។

  កីឡាករ Lionel Messi និង Luis Suarez
  កីឡាករ Lionel Messi និង Luis Suarez
  • កីឡាករ Adama Traore និង Raul Jimenez លេងឲ្យក្លិប Wolves

ស្មើនឹង Messi ជាមួយ Suarez ដែរ ពោលគឺ Traore បោះឲ្យ Jimenez រកបាន៧គ្រាប់។

  កីឡាករ Adama Traore និង Raul Jimenez
  កីឡាករ Adama Traore និង Raul Jimenez
  • កីឡាករ Thomas Muller និង Robert Lewandowski លេងឲ្យក្លិប Bayern Munich

Muller បានបំបែកកំណត់ត្រាជាអ្នក assist បានច្រើនជាងគេក្នុងមួយរដូវកាលនៅ Bundesliga រដូវកាលនេះដោយ assists បានដល់ទៅ២១លើកឯណោះ ក្នុងនោះបោះឲ្យ Lewandowski បាន៨លើកច្រើនជាងគេ៕

  កីឡាករ Thomas Muller និង Robert Lewandowski
  កីឡាករ Thomas Muller និង Robert Lewandowski

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T