អាឡឺម៉ង់៖ យោងតាមទិន្នន័យរបស់វិទ្យាស្ថាន Robert Koch (RKI) នាថ្ងៃពុធនេះ បានឲ្យដឹងថាក្នុងរយៈពេលមួយថ្ងៃតែប៉ុណ្ណោះ ករណីកូវីដ-១៩ នៅប្រទេសអាល្លឺម៉ង់កើនចំនួន ៣៥១ ករណី ដែលធ្វើឲ្យករណីអ្នកឆ្លងវីរុសកូវីដ-១៩ សរុបនៅប្រទេសអាឡឺម៉ង់កើនដល់ ១៩៩,៧២៦ ករណីហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះទិន្នន័យអ្នកស្លាប់វិញគឺមានចំនួន ៣ នាក់ ដែលចំនួនករណីអ្នកស្លាប់ដោយសារកូវីដ-១៩ នៅប្រទេសអាល្លឺម៉ង់កើនដល់ ៩,០៧១ នាក់ហើយ។
គួរបញ្ជាក់ផងដែរថា ទិន្នន័យអ្នកឆ្លងវីរុសកូវីដ-១៩ ទូទាំងសកលលោកកើនដល់ ១៣.២ លានករណីហើយដោយអ្នកស្លាប់មានចំនួនជាង ៥ សែននាក់ និងជាសះស្បើយចំនួន ៧.៣៣ លាននាក់៕
ប្រភព៖ Reuters