នេះជាជីវិតឯកជន តួស្រីរឿង«កុមារី២៥ឆ្នាំ» នី មុល្លីកា បាត់មុខយូរ កាន់តែឡូយឆាយ!

//s5.kh1.co/15/15da8107c8e60ea9a3713f50d7ea3e4a75fe4e9c.jpg
តារា & កម្សាន្ដ

 ១៥-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បើទោះបីឃ្លាតឆ្ងាយពីសិល្បៈអស់ជាច្រើនឆ្នាំ តែបេលនេះ អ្នកនាង នី មុល្លីកា កំពុងរស់នៅលើទឹកដីអាមេរិកយ៉ាងមានសុភមង្គលជាមួយស្វាមី និងកូន២នាក់។

អាមេរិក៖ អតីតតារាសម្ដែងពោរពេញដោយសមត្ថភាព អ្នកនាង នី មុល្លីកា ដែលតារាស្រីតូចនេះមានឈ្មោះល្បីល្បាញខ្លាំងតាមរយៈរឿង «កុមារី២៥ឆ្នាំ» និងរឿងភាគជាច្រើនទៀតផងនោះ ពេលនេះនាងក៏បានឃ្លាតឆ្ងាយពីវិថីសិល្បៈអស់ជាច្រើនឆ្នាំក្រោយរៀបការរួចមក តែទោះជាយ៉ាងណា ក៏នៅមានមហាជនជាច្រើន នៅតែនឹករលឹកដល់ស្នាដៃសម្ដែងរបស់នាងដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីរៀបការរួចអ្នកនាង នី មុល្លីកា បានទៅរស់នៅខាងស្វាមីលើទឹកដីអាមេរិក ដើម្បីកសាងជីវិតគ្រួសារផងដែរ ហើយពេលនេះនាងក៏មាន កូនប្រុសស្រី ២នាក់មានមុខមាត់មាត់ស្អាត គួឲ្យក្នាញ់ទៀតផង។ បើក្រឡេកទៅមើលពីជីវិតឯកជនរបស់តារាស្រីរូបនេះ ពេលបច្ចុប្បន្ន ឃើញថា នាងកាន់តែមានសេចក្ដីសុខ និងសុភមង្គលខ្លាំងតែម្ដង បន្ទាប់ពីមានកូន ២នាក់រួចមក ជាពិសេសមានស្វាមីដែលផ្ដល់ភាពកក់ក្ដៅ និងយល់ចិត្តនាងផងដែរនោះ។

តួយ៉ាង ក្រៅពីបានសាងជីវិតគ្រួសារឲ្យបានពេញលេញ មានសុភមង្គលហើយនោះ បើងាកទៅមើលពីជីវភាពរបស់ អ្នកនាង នី មុល្លីកា ពេលនេះវិញក៏មិនធម្មតាដែរ ដោយជីវភាពនាងក៏ធូរធារ ព្រមទាំងប្រើជីវិតយ៉ាងស៊ីវិល័យទៀតផង។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ តែងតែមានដំណើរកម្សាន្តជួបជុំគ្រួសារយ៉ាងសប្បាយរីករាយ ហើយតែងតែបង្ហោះរូបភាពបង្ហាញពីភាពស្និទ្ធិស្នាលជាមួយស្វាមី និងកូនៗឲ្យហ្វេនៗបានឃើញជានិច្ច

គួរម្លឹកផងដែរថា បន្ទាប់ពីបាត់មុខពិសិល្បៈអស់ជាច្រើនឆ្នាំទៅរស់នៅលើទឹកដីអាមេរិកនោះ តារាស្រីរូបនេះ ក៏ធ្លាប់បានមកលេងមាតុភូមិប្រទេសកម្ពុជាទឹកដីកំណើត ហើយក៏បានបង្ហាញស្នាដៃសារជាថ្មី ដោយបានថតរឿង «កុមារី២៥ឆ្នាំ» ដែលជាវគ្គបន្តផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖​

  អ្នកនាង នី មុល្លីកា
  អ្នកនាង នី មុល្លីកា
  អ្នកនាង នី មុល្លីកា
  អ្នកនាង នី មុល្លីកា
  អ្នកនាង នី មុល្លីកា និងកូន
  អ្នកនាង នី មុល្លីកា និងកូន
 អ្នកនាង នី មុល្លីកា និងគ្រួសារ
 អ្នកនាង នី មុល្លីកា និងគ្រួសារ
 អ្នកនាង នី មុល្លីកា និងគ្រួសារ
 អ្នកនាង នី មុល្លីកា និងគ្រួសារ
 អ្នកនាង នី មុល្លីកា និងគ្រួសារ
 អ្នកនាង នី មុល្លីកា និងគ្រួសារ
 អ្នកនាង នី មុល្លីកា និងគ្រួសារ
 អ្នកនាង នី មុល្លីកា និងគ្រួសារ
 អ្នកនាង នី មុល្លីកា និងស្វាមី
 អ្នកនាង នី មុល្លីកា និងស្វាមី
នី មុល្លីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T