ជីវិតហាយសូរ របស់ឈិត សុវណ្ណបញ្ញា កំពុងតែធ្វើឲ្យហ្វេន ចង់បានដូចរូបនាង

//s5.kh1.co/b7/b75312e63717bbe74c83fc21fe16f4cbc69bbdf4.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

ជីវិតដូចជា ឈិត សុវណ្ណបញ្ញា ត្រូវបានគេចាត់ទុកថា ជាជីវិតសំណាងមួយ ដែលមានគ្រប់យ៉ាង ដែលមនុស្សភាគច្រើន ប្រាថ្នាចង់បានដូចជានាង។

ភ្នំពេញ៖ អ្នកណាមិនល្បី តារាចម្រៀង ឈិត សុវណ្ណបញ្ញា ដែលជាតារាល្បី បែបស្ងាត់ស្ងៀម មិនសូវមានព័ត៌មានរិះគន់ ឬរឿងអាស្រូវ និងតិះដៀល អ្នកដទៃ ហើយរូបនាង តែងត្រូវបានគេស្រលាញ់ និងកោតសរសើរ ចរិតឬកពាររបស់នាង ជារឿយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជា ពេលនេះ រូបនាង រៀងស្ងាត់ ពីការងារសិល្បៈបន្តិចក៏ពិតមែន តែកុំមើល ជីវិតឯកជនរបស់នាង ពិតជាស៊ីលីវ័យ មិនធម្មតានោះទេ ជាមួយនឹង ការរស់នៅ ក្នុងវីឡាស្កឹមស្កៃ ឡានទំនើប និងដើរលេងកម្សាន្ត គ្រប់ទីកន្លែង ស្ទើរតែគ្មានចន្លោះកន្លែងណាបន្តិច។ 

ជាពិសេស សូម្បីតែ គ្រឿងអលង្ការរបស់ ឈិត សុវណ្ណបញ្ញា ក៏រូបនាង ដូរម៉ូត ស្ទើរតែគ្រប់ពេល រាល់ពេលចូលរួមកម្មវិធីម្តងៗ មិនឲ្យចាញ់គេនោះទេ ហើយបើនិយាយរឿង តែងខ្លួន ក៏មិនណយនោះដែរ នាងតែងបង្ហាញ នូវឈុតសម្លៀកបំពាក់ ប្រ៊េនៗ ឡូយៗ បើទោះបីជា រូបនាង មិនដែលបញ្ជាក់ថា សម្លៀកបំពាក់របស់នាង មានតម្លៃប៉ុន្មានក៏ដោយ ក៏ដឹងថា ឈុតទាំងអស់នោះ មានតម្លៃថ្លៃផងដែរ។

យ៉ាងណាមិញ ជីវិតឯកជនរបស់ តារាស្រីរូបនេះ ក៏មានមនុស្សជាច្រើន ប្រាថ្នាចង់បានដូចជារូបនាង ផងដែរ ដែលមានអ្វីគ្រប់យ៉ាង មិនថា រូបសម្រស់ រូបរាង ទ្រព្យសម្បត្តិ ហើយអ្វីដែលសំខាន់ គឺចរិតថ្លៃថ្នូររបស់នាង ដែលបញ្ចេញជាប្រចាំថ្ងៃ កាន់តែធ្វើឲ្យមហាជន រឹតតែពេញចិត្តយ៉ាងខ្លាំង៕

ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T