អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Frank Lampard បានបញ្ជាក់ថា ក្នុងជំនួបប្រចាំក្របខណ្ឌ Premier League សប្ដាហ៍ទី៣៦ ទល់នឹងក្រុម Norwich City នៅយប់នេះ នឹងមិនមានវត្តមានតារាឆ្នើម N'Golo Kante នោះទេ ដោយសារតែខ្សែបម្រើរូបនេះ មិនទាន់ជាសះស្បើយពីរបួសសរសៃពួរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សKante ក្នុងរដូវកាលនេះ ទើបបង្ហាញខ្លួនបាន២២ប្រកួតប៉ុណ្ណោះឲ្យ Chelsea ដោយសារតែមានបញ្ហារបួសតាមរំខាន តាំងពីដើមរដូវកាលមកម្ល៉េះ ។
យ៉ាងណាមិញ ថ្លែងសន្និសីទកាសែត មុនជំនួបទល់នឹងក្រុម Norwic នារាត្រីថ្ងៃអង្គារនេះ លោក Lampard បានប្រាប់ថា ខ្សែបម្រើឆ្នើម Kante នៅតែមិនអាចចូលលេងដដែល។
ជាមួយគ្នានេះ Lampard ក៏បាត់បង់ខ្សែបម្រើវ័យក្មេង១រូបផងដែរ ពោលគឺកីឡាករ Billy Gilmour ដែលទំនងត្រូវសម្រាកក្រៅទីលានរយៈពេល៤ខែ បន្ទាប់ពីវះកាត់របួសជង្គង់។
គ្រូបង្វឹកសញ្ជាតិអង់គ្លេសបាននិយាយលម្អិតយ៉ាងដូច្នេះថា៖
គួរឲ្យដឹងដែរថា ក្រុម Chelsea បច្ចុប្បន្នកំពុងឈរលេខ៣ ក្នុងតារាង Premier League ដែលមានគូប្រជែងចំនួន២ កំពុងប្រដេញយ៉ាងប្រកៀកប្រកិតយកតំណែង Top 4 នេះ ជាក់ស្ដែងពួកគេនាំមុខក្រុមលេខ៤ Leicester City និងលេខ៥ Manchester United តែ១ពិន្ទុប៉ុណ្ណោះ៕
ប្រភព៖ AF