មកស្គាល់មុខអតីតគូស្នេហ៍ CL សង្ហាមិនស្ទើរទេ!

//s5.kh1.co/46/46976bf8fc2c316bc0b36c4f33b0cd99a48b95b2.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកគាំទ្រ CL មួយចំនួនធ្លាប់តែឃើញ ពីជីវិតក្នុងវិស័យសិល្បៈរបស់នាង តែពេលនេះ សូមងាកមកស្គាល់ អតីតសង្សារនាងវិញម្ដង ថាតើរសនិយមរបស់ CL យ៉ាងណាដែរ?

កូរ៉េខាងត្បូង ៖ អតីតមេក្រុម 2NE1 CL ត្រូវបានអ្នកគាំទ្រគ្រប់ទិសទី ចាត់ទុកនាងជាកំពូលតារាចម្រៀងស្រី ដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ អាចច្រៀង និងរ៉េបបានយ៉ាងពិរោះ និពន្ធចម្រៀងក៏បាន ថែមទាំងល្បីខ្លាំង ក្នុងវិស័យម៉ូតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ CL មានឈ្មោះពេញថា Lee Chaerin ក្នុងឆ្នាំនេះនាងឈានដល់វ័យ ២៩ឆ្នាំហើយ តែនាងនៅតែមានរូបស្រស់ស្អាត គួរឲ្យទាក់ទាញចិត្តដដែល។

គួររម្លឹកផងដែរថា អតីតមេក្រុម 2NE1 រូបនេះ តែងតែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ លើរូបនាងជានិច្ច តាមរយៈបទចម្រៀងថ្មីៗ រួមទាំងស្ទីលតែងខ្លួនថ្មី ប្លែក ដែលខុសប្លែកពីតារាស្រីដទៃៗ។

កជឿជាក់ថាអ្នកគាំទ្រមួយចំនួនរបស់នាង ប្រហែលជាមិនធ្លាប់បានដឹង និងស្គាល់ អតីតមិត្តប្រុសរបស់នាងឡើយ។ ដោយអតីតមិត្តប្រុសរបស់នាង ជាតារាម៉ូដែលជនជាតិអង់គ្លេស មានឈ្មោះថា Ash Stymest ហើយលោកក៏ធ្លាប់បានចូលរួមសម្ដែងក្នុង MV បទ Gotta Be You របស់ 2NE1 ផងដែរ។

ម្យ៉ាងវិញទៀត CL និងអតីតគូស្នេហ៍ ធ្លាប់បានទាក់ទងគ្នាកាលពីឆ្នាំ ២០១៤ តែអ្នកទាំងពីរក៏បានចែកផ្លូវគ្នាវិញ។

អតីតមិត្តប្រុសកំពូលតារាចម្រៀងស្រីល្បី ប្រចាំវិស័យ Kpop រូបនេះ ពិតជាមានមុខមាត់ស្រស់សង្ហា ហើយរូបរាងក៏មានភាពទាក់ទាញ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏សង្កេតឃើញថា នៅលេីខ្លួនលោក មានស្នាមសាក់ឈ្មោះ CL ជាភាសាកូរ៉េ Lee Chaerinព្រមទាំងថ្ងៃខែកំណេីតរបស់ CL ទៀតផង៕

ប្រភព៖ 2NE1 កម្ពុជា

ទស្សនារូបភាពខាងក្រោម ៖ 

CL
CL
CL
CL
CL
CL
CL
CL
CL និងអតីតមិត្តប្រុស
CL និងអតីតមិត្តប្រុស
CL និងអតីតមិត្តប្រុស
CL និងអតីតមិត្តប្រុស
អតីតមិត្តប្រុស CL
អតីតមិត្តប្រុស CL
អតីតមិត្តប្រុស CL
អតីតមិត្តប្រុស CL
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T