កម្រមានបេសកកម្មទៅកាន់ភពសុក្រណាស់ ពេលនេះវាត្រូវបានគេស្នើសុំហើយ

//s5.kh1.co/4c/4c405b65614bf1c77cf1532d52a002302112758c.jpg
បច្ចេកវិទ្យា

 ១៤-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បេសកកម្មថ្មីរបស់អង្គការណាសាដែលមានឈ្មោះថា VERITAS នឹងសិក្សាអំពីភូគព្ភសាស្ត្ររបស់ភពសុក្រ ទាំងនៅខាងក្រោមនិងលើផ្ទៃ។

បរទេស៖ ភពសុក្រជាញឹកញាប់ត្រូវបានគេហៅថា ជាភពបងប្អូនរបស់ផែនដី ហើយវាក៏ជាភពដែលនៅកៀកផែនដីជាងគេបំផុតដែរ។ វាមានទំហំនិងដង់ស៊ីតេដូចផែនដីរបស់យើងដែរ។ ប៉ុន្តែលើសពីនេះទៅទៀត ភពសុក្រគឺជាពិភពមួយដែលប្លែកនិងចលាចលដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈផែនដីមានសួនបៃតង ភពសុក្រមានសីតុណ្ហភាពក្ដៅ ដែលអាចរំលាយសំណបាន។ អ្នកវិទ្យាសាស្ត្រគិតថា ភពសុក្រធ្លាប់មានលក្ខណៈដូចផែនដី កាលពីប៉ុន្មានពាន់លានឆ្នាំមុន នៅពេលប្រព័ន្ធព្រះអាទិត្យទើបតែកកើត។ មានអ្វីមួយបានកើតឡើង ដែលផ្លាស់ប្ដូរដំណើរវិវត្តរបស់វាជារៀងរហូត ប៉ុន្តែអ្វីដែលវាធ្លាប់មានគឺនៅមិនទាន់ស្វែងយល់នៅឡើយ។

រូបតំណាង យានអវកាសនៅក្នុងបេសកកម្ម VERITAS
រូបតំណាង យានអវកាសនៅក្នុងបេសកកម្ម VERITAS

បេសកកម្មថ្មីរបស់អង្គការណាសាដែលមានឈ្មោះថា VERITAS នឹងសិក្សាអំពីភូគព្ភសាស្ត្ររបស់ភពសុក្រ ទាំងនៅខាងក្រោមនិងលើផ្ទៃ។ វានឹងព្យាយាមឆ្លើយសំណួរជាមូលដ្ឋាន អំពីរបៀបដែលពិភពលោកមួយនេះមានលក្ខណៈខុសឆ្ងាយពីយើង។ បេសកកម្ម VERITAS ដែលមានពាក្យពេញថា Venus Emissivity, Radio Science, InSAR, Topography & Spectroscopy គឺជាបេសកកម្មមួយក្នុងចំណោមបេសកកម្មចំនួនបួន ដែលត្រូវបានពិចារណា សម្រាប់កម្មវិធីរុករករបស់អង្គការណាសា។

រូបគំនូរ តំណាងទិដ្ឋភាពក្នុងភពសុក្រ
រូបគំនូរ តំណាងទិដ្ឋភាពក្នុងភពសុក្រ

ប្រសិនបើត្រូវបានគេជ្រើសរើស បេសកកម្ម VERITAS នឹងចាប់ផ្ដើមនៅឆ្នាំ២០២៦។ បេសកកម្ម VERITAS នឹងសិក្សាឆ្លងកាត់ពពកយ៉ាងក្រាស់ ជាមួយរ៉ាដានិងកាំរស្មីអាំងប្រាក្រហម ដើម្បីបង្កើតផែនទី 3D នៃភពនេះ ហើយនឹងវិភាគនូវអ្វីដែលផ្ទៃរបស់បានផ្សំឡើង។ តាមរយៈការវាស់វែងផ្នែកទំនាញរបស់ភពសុក្រ បេសកកម្ម VERITAS ក៏អាចកំណត់រចនាសម្ព័ន្ធផ្ទៃខាងក្នុង នៃភពនេះផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T