ភ្នំពេញ៖ តារាសម្ដែងស្រីវ័យ ៣០ឆ្នាំ កញ្ញា មាន សូនីតា កាន់តែមានសម្រស់ស្រស់ស្អាតផូរផង់ ជាពិសេសមួយរយៈចុងក្រោយនេះ នាងកាន់តែមានអ្វីថ្មីៗសម្រាប់ហ្វេនៗជានិច្ច ដោយយើងសង្កេតឃើញតារាស្រីរូបនេះ តែងតែថតរូបបង្ហាញស្ទាយ៍ប្លែកៗ ស៊ិចស៊ីបញ្ចេញរាងយ៉ាងទាក់ទាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត បើទោះបីជាវ័យកាន់ទៅមុខ តែរូបសម្ផស្ស កញ្ញា មាន សូនីតា នៅតែស្រស់ផូរផង់ ក្មេងជាងវ័យមិនចាញ់កាល ១០ឆ្នាំមុនឡើយ។ មិនត្រឹមតែមានរូបសម្រស់ និងសមត្ថភាពនោះទេ តែរាល់ស្ទាយ៍ដែលនាងរៀបចំខ្លួន ពិតជាលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន។
ទន្ទឹមជាមួយគ្នានេះដែរ កញ្ញា មាន សូនីតា បានថតរូបជាមួយឈុតថ្មីបែបស៊ីវិល័យ តែមើលមួយភ្លែតសឹងតែប្រហោងពោះ ដោយសារឈុតដែលតារាស្រីរូបនេះបានស្លៀកមានពណ៌ស្រដៀងទៅនឹងស្បែកខ្លួននាង ហើយរូបភាពថ្មីមួយនេះ បង្ហាញឲ្យឃើញថា រូបរាងដងខ្លួនរបស់នាងពិតជាស្រឡូន និងស៊ិចស៊ីតែម្ដង។
ក្រោយអ្នកគាំទ្រជាច្រើនបានឃើញ រូបភាពថ្មីតារារូបនេះរួច នាំគ្នាពោលពាក្យសរសើរពីរូបរាង និងស្ទីលលេងខ្លួនឆើតឆាយ បែបទាន់សម័យរបស់នាងសឹងតែមិនដាច់ពីមាត់គ្រប់ៗគ្នាតែម្ដង៕
ប្រភព៖ Sean Sithe Kun
សូមទស្សនារូបភាពខាងក្រោម៖