ថៃ៖ បន្ទាប់ពីលោកឪពុករបស់ តារាសម្ដែងស្រី Taew Natapohn បានលាចាកលោក កាលពីថ្ងៃទី ១ ខែកក្កដា ក្រុមគ្រួសាររបស់នាងផ្ទាល់ បានរៀបចំពិធីបុណ្យសពឲ្យឪពុក ដែលមានភាពសោកសៅយ៉ាងខ្លាំង ខណៈពេលដែលមានភ្ញៀវកិត្តិយស ដែលជាតារាល្បីៗជាច្រើន បានមកចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីម្សិលមិញនេះ ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២០ គឺជាថ្ងៃបូជាសព ឪពុករបស់ Taew ដែលនៅក្នុងពិធីមួយនេះ កាន់តែមានភាពសោកសៅខ្លាំងជាងមុនទៅទៀត ព្រោះនេះ គឺជាលើកចុងក្រោយ ដែលរូបរាងកាយរបស់ឪពុកនាង មានវត្តមាននៅលើលោកនេះ ហើយចាប់ពីនេះតទៅ នាងក៏លែងបានឃើញមុខឪពុកនាងទៀតដែរ ដោយបានត្រឹមតែមើលរូបថតជំនួស តែប៉ុណ្ណោះ។
ម៉្យាងវិញទៀត នៅក្នុងពិធីនោះ បានធ្វើឲ្យហ្វេនៗជាច្រើន ស្ទើរតែទប់ទឹកភ្នែកមិនជាប់ ខណៈពេលដែល Taew បានអានប្រវត្តិ និងការកាន់ទុក្ខរបស់លោកឪពុក ដែលក្នុងពេលនោះ នាងពិតជាមាន អារម្មណ៍ស្រងេះស្រងោច និងក្ដីស្រឡាញ់ចំពោះលោកឪពុក ហើយនាងក៏បានសន្យាថា នឹងថែរក្សាអ្នកម្តាយ ជីដូន បងស្រី និងក្រុមគ្រួសារទាំងមូល ឲ្យបានល្អជាទីបំផុត៕
សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖