ថៃ៖ ថ្មីៗនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានភាពព្រួយបារម្ភយ៉ាងខ្លាំង ចំពោះតារាសម្ដែងស្រី នាង Kaew Jarinya បន្ទាប់ពី បានបង្ហោះរូបភាពរបស់ខ្លួន នៅពេលដែលកំពុងតែសម្រាលព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលមើលទៅហាក់ដូចជាមិនសូវមានអាការៈល្អនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរបានឲ្យដឹងមកថា ការពិតនាង បានឈឺរួចទៅហើយ តែនៅតែទៅថតកុនដូចធម្មតា ប៉ុន្តែក៏ត្រូវបានអ្នកដឹកនាំរឿង ឲ្យថតឈុតមួយ ហើយក៏បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យដើម្បីចូលព្យាបាល ។
ជាក់ស្ដែង ក្រោយពីពិនិត្យរួច ត្រូវបានគេរកឃើញថា នាងបានជំងឺគ្រុនក្តៅ ដែលកម្ដៅឡើងដល់ ៣៩,៤ អង្សាសេ និងមានជំងឺរលាកទងសួត ដែលបានធ្វើឱ្យកក្រហមនិងហើមផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីព្យាបាលរួច Kaew ក៏បានត្រឡប់ទៅសម្រាលព្យាបាលនៅឯផ្ទះ ដោយសារតែ នាងមិនចូលចិត្តស្នាក់នៅមន្ទីរពេទ្យនោះទេ។
ដោយហេតុនេះ ក៏មានមិត្តភក្តិជាច្រើននៅក្នុងឧស្សាហកម្មកម្សាន្ត ព្រមទាំងអ្នកគាំទ្របានផ្ញើរសារមកលើកទឹកចិត្តចំពោះគ្នាទៅវិញទៅម និងជូនពរឲ្យនាងឆាប់ជាសះស្បើយពីជំងឺផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖