កីទ្បា
១១-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុនតារាវ័យក្មេង Billy Gilmour របស់ Chelsea ត្រូវសម្រាកព្យាបាលរបួសរហូតដល់ទៅ៤ខែឯណោះ
អង់គ្លេស៖ កីឡាករខ្សែបម្រើកណ្តាល Billy
Gilmour របស់ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថានឹងត្រូវសម្រាកព្យាបាលរបួសជង្គង់របស់ខ្លួនរហូតដល់ទៅ៤ខែឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស កីឡាករ Billy Gilmour
តារាវ័យ១៩ឆ្នាំរូបនេះ កំពុងតែលេងឡើងជើងយ៉ាងខ្លាំងជាមួយនឹងក្រុមរបស់លោក Frank
Lampard ប៉ុន្តែនៅពេលនេះរូបគេនឹងមិនអាចចូលរួមប្រកួតឲ្យក្លិប Chelsea មួយរយៈធំ ដោយត្រូវសម្រាកធ្វើការវះកាត់ព្យាបាលរបួសជង្គង់ បន្ទាប់ពីជួយឲ្យ Chelsea យកឈ្នះ Crystal Palace នៅប៉ុន្មានថ្ងៃមុននោះ។
ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យលើបញ្ហាជង្គង់របស់កីឡាករ
Billy Gilmour ហើយថារូបគេនឹងត្រូវសម្រាកធ្វើការវះកាត់រហូតដល់ទៅ៣ទៅ៤ខែឯណោះ។
ខ្ញុំពិតជាមានអារម្មណ៍មិនសប្បាយចិត្តនោះទេដែលឃើញរូបគេត្រូវរងរបួសធ្ងន់បែបនេះទាំងនៅវ័យក្មេងនៅឡើយ
និងកំពុងតែមានទម្រង់លេងល្អទៀតនោះ។ យ៉ាងណាមិញ Billy ជាក្មេងដែលរឹងមាំម្នាក់ ហើយពួកយើងនឹងនៅធ្វើជាកម្លាំងចិត្តដល់រូបគេជានិច្ច។
ជាមួយគ្នានេះ រូបគេក៏នឹងមិនបាត់ការប្រកួតជាមួយក្លិបច្រើនដែរ ដោយសារតែជិតដល់ពេលត្រូវសម្រាកបញ្ចប់រដូវកាលហើយនោះ៕
លោក Frank Lampard កីឡាករ Billy Gilmour ពេលប៉ះជាមួយ Crystal Palace ប្រភព ៖ standard