អង់គ្លេស៖ ប្រធានក្រុមអ្នកវិទ្យាសាស្ត្របង្កើតវ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លង នៅសាកលវិទ្យាល័យអកហ្វដ (Oxford) លោកស្រី Sarah Gilbert បាននិយាយថា វ៉ាក់សាំងការពារជំងកូវីដ១៩ ត្រូវបានធ្វើតេស្តយ៉ាងជោគជ័យ នៅលើមនុស្សចំនួន ៨ពាន់នាក់។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Somagnews ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្ន វ៉ាក់សាំងកូវីដ១៩ ជិត ២០០ប្រភេទ កំពុងត្រូវបានផលិតឡើងនៅទូទាំងពិភពលោក ដោយក្នុងនោះមានវ៉ាក់សាំងមួយចំនួន បានឈានដល់ដំណាក់កាលធ្វើតេស្តលើមនុស្សរួចទៅហើយ។ ប៉ុន្តែបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ប្រទេសអង់គ្លេសគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសជឿនលឿនបំផុត ដែលស្រាវជ្រាវរកឃើញវ៉ាក់សាំង តាមរយៈសាកលវិទ្យាល័យអកហ្វដ។
លោកស្រីសាស្រ្តាចារ្យ Sarah Gilbert បានលើកឡើងយ៉ាងដូច្នេះថា៖
សូមជម្រាបផងដែរថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលមានឈ្មោះថា AZD1222 របស់អង់គ្លេសនេះ គឺនឹងត្រូវបន្តការធ្វើតេស្តមួយរយៈពេលទៀត ហើយបន្ទាប់ពីរួចរាល់ក្រុមហ៊ុន AstraZeneca នឹងបញ្ជូនវ៉ាក់សាំងចំនួន ៤០០លានដូស ដែលជាកិច្ចព្រមព្រៀងជាមួយ អាឡឺម៉ង់ បារាំង និងហូឡង់។ បន្ថែមពីនេះ ក្រុមហ៊ុនខាងលើនឹងបញ្ជូន ៤០០លានដូស ទៅសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសជាច្រើនបន្តបន្ទាប់ទៀត៕