អាមេរិក៖ គ្រោះថ្នាក់ចរាចរណ៍មួយ ធ្វើឲ្យអ្នកបើកបរទាំងសងខាងត្រូវចាប់ខ្លួន បន្ទាប់ពីប៉ូលិសនៅរដ្ឋ Oregon រកឃើញថាពួកគេកំពុងបើករថយន្ដដែលលួចមកពីអ្នកដទៃដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃចន្ទទី៦ ខែកក្កដាកន្លងទៅ នៅពេលប៉ូលិសកំពុងតាមចាប់បុរសម្នាក់ឈ្មោះថា Randy Lee Cooper អាយុ២៧ឆ្នាំ ដែលបានបើករថយន្ដមួយគ្រឿងម៉ាក Land Cruiser ឆ្លងកាត់តំបន់ទីប្រជុំជន Newberg។ ហើយក្នុងប្រតិបតិ្ដការនេះ ប៉ូលិសបានកាក់ផ្លូវជាច្រើនកន្លែងរហូតដល់រថយន្ដដែលបុរសនោះបើក បានបុកទៅនឹងរថយន្ដមួយគ្រឿងផ្សេងទៀត។
ក្រោយពីកើតហេតុ និងបន្ទាប់ពីសាកសួរជនជាប់ចោទឈ្មោះ Cooper រួចរាល់ ប៉ូលិសបានឲ្យដឹងថា រថយន្ដទី២ ក៏ត្រូវបានគេរាយការណ៍ថាជារថយន្ដលួចពីអ្នកដទៃដែរ ក្នុងបទឧក្រិដ្ឋមួយកាលពី៣សប្ដាហ៍មុន។ អ្នកបើករថយន្ដរូបនោះ មានឈ្មោះថា Kristin Nicole Begue អាយុ២៥ឆ្នាំ ហើយនាងកំពុងស្ថិតក្រោមស្ថានភាពស្រវឹងពេលបើកបរទៀតផង។
យ៉ាងណាមិញ ជនទាំងពីរត្រូវបានប៉ូលិសបញ្ជូនសំណុំរឿងដើម្បីចាត់ការតាមច្បាប់ផងដែរ ពីបទប្រើប្រាស់យានយន្ដ ដោយគ្មានការអនុញ្ញាត ខណៈជនជាប់ចោទឈ្មោះ Cooper ត្រូវចោទប្រកាន់បន្ថែមពីបទប៉ុនប៉ងរត់គេចពីប៉ូលិស ហើយរំលោភច្បាប់ចរាចរណ៍ ទាំងបើកបរមិនប្រុងប្រយ័ត្ន៕