អាន​ហើយ​ក្តុក​ក្តួល! មុន​ស្លាប់​ អភិ​បាល​​ក្រុង​​សេ​​អ៊ូល​​រូប​​នេះ​​ បាន​​​បន្សល់​​​នូវ​​​សំណេរ​​ ​៥​ ប្រយោគ​យ៉ាង​កំសត់​​

//s5.kh1.co/2c/2cf4283f4bb3a2b860fd855be9cee9ac5d121f0a.jpg
សង្គម

 ១០-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លិខិតមួយរបស់អភិបាលក្រុងសេអ៊ូលលោក Park Won-soon ត្រូវបានបង្ហាញឱ្យដឹងនៅថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពី​គាត់​បាន​ស្លាប់

កូរ៉េខាងត្បូង៖ លិខិតមួយរបស់អភិបាលក្រុងសេអ៊ូលលោក Park Won-soon ត្រូវបានបង្ហាញឱ្យដឹង​នៅថ្ងៃសុក្រ​នេះ មួយថ្ងៃបន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងការធ្វើអត្តឃាតជាក់ស្តែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

“ខ្ញុំសុំទោសអ្នករាល់គ្នា។ ខ្ញុំសូមថ្លែងអំណរគុណចំពោះមនុស្សទាំងអស់ដែលបានចែករំលែកជីវិតជាមួយខ្ញុំ”។ គាត់បានសរសេរបែបនេះនៅក្នុងលិខិតមួយដែលទុកនៅលើតុរបស់គាត់នៅផ្ទះ​​ ដែលត្រូវបានបង្ហាញ​កាលពីថ្ងៃសុក្រ។ សេចក្ដីលិខិតបន្តថា៖ “ខ្ញុំមានការសោកស្តាយចំពោះគ្រួសាររបស់ខ្ញុំ ដែលខ្ញុំបានត្រឹមតែធ្វើឱ្យពួកគេឈឺចាប់” ។

លិខិតរបស់លោក Park Won-soon មុនការសា្លប់
លិខិតរបស់លោក Park Won-soon មុនការសា្លប់

នៅក្នុងលិខិតប្រាំប្រយោគនេះដែរ គាត់ក៏បានស្នើសុំឱ្យបូជាសព្វរបស់គាត់ និងឱ្យយកធាតុរបស់គាត់​ទៅបាចពង្រាយ​លើផ្នូរឪពុកម្តាយរបស់គាត់ផងដែរ។

លោក Park បានក្លាយជាអភិបាលក្រុងនៃរដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ ២០១១។ គួររំឭកថា ការបាត់ខ្លួនភ្លាមៗ និងការស្លាប់របស់គាត់បានកើតឡើងបន្ទាប់ពីពាក្យបណ្តឹងពីការយាយីផ្លូវភេទត្រូវបានប្តឹងប្រឆាំង​នឹងរូបលោកដោយអតីតលេខាធិការរបស់លោកម្នាក់។

លិខិតរបស់លោក Park Won-soon មុនការសា្លប់
លិខិតរបស់លោក Park Won-soon មុនការសា្លប់
អភិបាលក្រុងសេអ៊ូលលោក Park Won-soon
អភិបាលក្រុងសេអ៊ូលលោក Park Won-soon

ប្រភព៖ The Korea Herald

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T