ប្រទេសមួយនេះ នឹងក្លាយជាប្រទេសដំបូងគេនៅអាស៊ាន ដែលអនុញ្ញាតឲ្យអ្នកស្រលាញ់ភេទដូចគ្នា រៀបការដោយស្របច្បាប់

//s5.kh1.co/68/68cd28616dff3c3696bc9b82d6312b10f4ea2fd9.jpg
សង្គម

 ១០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បច្ចុប្បន្ននេះ សង្កេតឃើញថា ការស្រលាញ់ភេទដូចគ្នាត្រូវបានបើកចំហយ៉ាងទូលំទូលាយ និងមិនលាក់បាំងដូចពីមុនឡើយ។ ហើយនៅតាមបណ្ដាប្រទេសមួយចំនួនតូចក៏កំពុងពិភាក្សាក្នុងការអនុញ្ញាតឲ្យមានច្បាប់រៀបអាពាហ័ពិពាហ័ដោយស្របច្បាប់ផងដែរ។

ថៃ៖ ប្រទេសថៃនឹងក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឲ្យអ្នកស្រលាញ់ភេទដូចគ្នាអាចរៀបការជាមួយគ្នាដោយស្របច្បាប់ បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តសេចក្ដីព្រៀងច្បាប់មួយ ដែលឥឡូវនេះកំពុងបញ្ជូនទៅកាន់សភា ដើម្បីស្នើរសុំការអនុម័ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ច្បាប់ថ្មីនេះ ផ្ដល់សិទ្ធកាន់តែច្រើនដល់គូស្នេហ៍ដែលស្រលាញ់ភេទដូចគ្នា តាមរយៈការចុះបញ្ជីភាពជាដៃគូ ប្រសិនបើពួកគេមានអាយុយ៉ាងតិច១៧ឆ្នាំ ហើយយ៉ាងហោចណាស់មានម្នាក់ជាពលរដ្ឋថៃ។ ក្រៅពីនេះ ពួកគេអាចចិញ្ចឹមកូនរួមគ្នា ហើយអាចគ្រប់គ្រងទ្រព្យសម្បត្ដិជាមួយគ្នាផងដែរ។

ជនជាតិថៃ
ជនជាតិថៃ

អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Rachada Dhnadirek បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖

នេះគឺជាជំហានដ៏សំខាន់សម្រាប់សង្គមថៃ ក្នុងការលើកកម្ពស់សិទ្ធិស្មើគ្នា និងគាំទ្រអ្នកស្រលាញ់ភេទដូចគ្នា ក្នុងការកសាងគ្រួសារ និងរស់នៅជាដៃគូ។

លោកស្រី Rachada Dhnadirek

ជាមួយគ្នានេះ លោក Kerdchoke ជាអគ្គនាយកនៃនាយកដ្ឋានការពារសិទ្ធនិងសេរីភាព ដែលបានធ្វើការលើច្បាប់នេះ ចាប់តាំងពីការបង្កើតឡើងលើកដំ​​​​​​​​​​​​​​​​​​​​​បូងក្នុងឆ្នាំ២០១២ បានថ្លែងយ៉ាងមានទំនុកចិត្ដថា៖

នៅពេលច្បាប់នេះឈានដល់សភាហើយ យើងអាចប្រាកដបាន​១០០%​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា វានឹងទទួលបានការអនុម័ត។

លោក Kerdchoke

គួរឲ្យដឹងដែរថា ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត ប្រទេសថៃនឹងក្លាយជាប្រទេសទីពីរនៅអាស៊ី បន្ទាប់ពីតៃវ៉ាន់ ដែលអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ចាប់តាំងពីឆ្នាំ២០១៩មក៕

ជនជាតិថៃ
ជនជាតិថៃ
ជនជាតិតៃវ៉ាន់
ជនជាតិតៃវ៉ាន់
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T