ដូរឡានថ្មី ដូចដូរខោអាវហើយ! ស្ងាត់ៗ វ៉ាន់ វល័ក្ខ ប្តូរឡានទំនើបតម្លៃរាប់សែនដុល្លារ

//s5.kh1.co/cf/cfa71a258f6a01855587b6c07af3038dfb8373fa.jpg
តារា & កម្សាន្ដ

 ១០-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងស្រី និយមលេងខ្លួនស៊ីចស៊ី កញ្ញា វ៉ាន់ វល័ក្ខ បានធ្វើការបង្ហាញនូវ ថយន្តថ្មីស៊េរីទំនើបពណ៌ស lexus ៥៧០ តម្លៃរាប់សែនដុល្លារ។

ភ្នំពេញ៖ នៅក្នុងវីថីសិល្បៈ មិនត្រឹមតែមានភាពជោគជ័យនោះទេ​ តែ ជីវិតឯកជនតារាសម្តែងស្រីសាច់សខ្ចី វ៉ាន់ វល័ក្ខ ក៏សោយសុខ ជាមួយភាពស៊ីវិល័យ សម្បូរបែបហូរហៀរ ស្របពេលដែលរូបសម្រស់ស្រស់ស្អាតកួរឲ្យចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីថ្មីៗ នៅក្នុងគណនី Instagram ផ្ទាល់របស់តារាសម្តែងស្រីរូបនេះ បានបង្ហោះ ចែកចាយលើបណ្តាញសង្គម ជាមួយរថយន្តថ្មីស៊េរីទំនើបពណ៌ស យ៉ាងថ្មីសន្លាង Lexus ៥៧០ តម្លៃរាប់សែនដុល្លារឯណោះ ដែលនាងទើបតែបានទិញ។

នេះមិនមែនជាលើកទីមួយដែលតារាស្រីរូបនេះ ប្តូររថយន្តស៊េរីទំនើប ក៏ព្រោះនាងតែងតែប្តូរ និងជិះតែរថយន្តទំនើបតាំងពីរដើមមក។ យ៉ាងណាមិញ ក៏មានហ្វេនៗ ជាពិសេសប្រិយមិត្តនារីមិនតិចទេ ដែលមានកូនចិត្តលួចច្រណែន​ជាមួយជីវិត ដ៏សម្បូរបែប អមដោយរបស់របរប្រើប្រាស់ថ្លៃៗ ម៉ាកប្រ៊េនៗ​ដែលនាងប្រើនាកន្លងមក៕

សូមទស្សនារូបភាពខាងក្រោម៖

វ៉ាន់ វល័ក្ខ
វ៉ាន់ វល័ក្ខ
វ៉ាន់ វល័ក្ខ
វ៉ាន់ វល័ក្ខ
វ៉ាន់ វល័ក្ខ
វ៉ាន់ វល័ក្ខ
វ៉ាន់ វល័ក្ខ
វ៉ាន់ វល័ក្ខ
វ៉ាន់ វល័ក្ខ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T