អីយ៉ា! ថ្ងៃនេះកូនស្រីលោកគ្រូ អេ ភូថង ភ្ជាប់ពាក្យហើយ

//s5.kh1.co/52/52c65f16749d32842f4593fa88dc206dd09dc10e.jpg
កីទ្បា

 ០៩-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បាត់មុខនៅសង្វៀនយូរ ឥឡូវភ្ជាប់ពាក្យហើយ

ភ្នំពេញ៖ កីឡាការិនី អេ យ៉ានុត ដែលជាកូនស្រីរបស់អធិរាជគុនខ្មែរ លោក អេ ភូថង បានភ្ជាប់ពាក្យហើយនាព្រឹកមិញនេះ នៅគេហដ្ឋានរបស់លោកគ្រូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាការិនី អេ យ៉ានុត
  កីឡាការិនី អេ យ៉ានុត

កូនប្រុសដែលត្រូវជាអនាគតស្វាមីរបស់កីឡាការិនី អេ យ៉ានុត មានឈ្មោះ លៀប​ ប៉ហេង បើតាមដំណឹងឮថាគាត់បម្រើការក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ។ ពិធីភ្ជាប់ពាក្យរបស់អ្នកទាំងពីរកាលពីព្រឹកមិញ គេឃើញមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ទាំងសាច់ញាតិបងប្អូន កីឡាករគុនខ្មែរ រួមទាំងភ្ញៀវកិត្តិយសផ្សេងទៀត។

ពិធីភ្ជាប់ពាក្យកាលពីព្រឹកមិញ
ពិធីភ្ជាប់ពាក្យកាលពីព្រឹកមិញ

យ៉ាងណាក៏ដោយ យើងមិនទាន់មានដំណឹងកូនលោកគ្រូ អេ ភូថង ចូលរោងការថ្ងៃណានោះដែរ ហើយក៏សូមជូនពរ អេ យ៉ានុត និងកូនប្រុសមានសុភមង្គលជាមួយគ្នារៀងរហូតទៅ៕

ពិធីភ្ជាប់ពាក្យកាលពីព្រឹកមិញ
ពិធីភ្ជាប់ពាក្យកាលពីព្រឹកមិញ
ពិធីភ្ជាប់ពាក្យកាលពីព្រឹកមិញ
ពិធីភ្ជាប់ពាក្យកាលពីព្រឹកមិញ

ប្រភពEh Yanut Phouthong

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T