ហាណូយ៖ អាជ្ញាធរវៀតណាម ភ្នាក់ងារតំណាងនៅប្រទេសរុស្ស៊ី និងក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាមអ៊ែរឡាញបានធ្វើការជាមួយទីភ្នាក់ងាររុស្ស៊ីដើម្បីនាំពលរដ្ឋវៀតណាមជិត ៣០០ នាក់ត្រឡប់ទៅផ្ទះនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកដំណើររួមមានទាំងកុមារដែលពួកគេភាគច្រើនមានអាយុក្រោម ២ ឆ្នាំ មនុស្សចាស់ អ្នកមានជំងឺ ស្ត្រីមានផ្ទៃពោះ កម្មករដែលមានកិច្ចសន្យាការងារផុតកំណត់ អ្នកទេសចរដែលជាប់គាំង និងនិស្សិតដែលបានបញ្ចប់ការសិក្សា។
ស្ថានទូតវៀតណាមបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងតំបន់ដើម្បីជួយពលរដ្ឋធ្វើដំណើរពី Vladivostok, Ekaterinburg, Saint Petersburg និងតំបន់ផ្សេងទៀតទៅកាន់ អាកាសយានដ្ឋានទីក្រុងមូស្គូ។ ជាងនេះទៀតស្ថានទូតវៀតណាមក៏បានបញ្ជូនបុគ្គលិកទៅ ព្រលានយន្តហោះដើម្បីជួយពួកគេផងដែរ។
វិធានការសន្តិសុខនិងសុវត្ថិភាពយ៉ាងតឹងរឹងត្រូវបានអនុវត្តក្នុងពេលហោះហើរដើម្បីការពារសុខភាព អ្នកដំណើរ និងការពារការរីករាលដាលនៃជំងឺ COVID-១៩ នេះ។
ភ្លាមៗបន្ទាប់ពីការហោះហើរបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cần Thơ អ្នកដំណើរ និងសមាជិកនាវិកទាំងអស់ត្រូវបានផ្តល់ការត្រួតពិនិត្យសុខភាព និងត្រូវបានដាក់ឱ្យនៅ ដាច់ដោយឡែកពីគ្នាស្របតាមបទប្បញ្ញត្តិ។
ក្រោមការណែនាំរបស់នាយករដ្ឋមន្រ្តី អាជ្ញាធរក្នុងស្រុក និងការិយាល័យតំណាងនៅក្រៅប្រទេស របស់វៀតណាមនឹងរៀបចំជើងហោះហើរបន្ថែមទៀតដើម្បីយកពលរដ្ឋវៀតណាមត្រឡប់ទៅផ្ទះ ដោយផ្អែកលើតម្រូវការរបស់ពលរដ្ឋ និងសមត្ថភាពដែលអាចដាក់ពលរដ្ឋអោយនៅដាច់ដោយឡែកបានរបស់ប្រទេស៕
ប្រភព៖ Viet Nam News