កូនភ្លោះដែលមានលលាដ៍ក្បាលជាប់គ្នា ទីបំផុតបានវះកាត់បំបែកចេញពីគ្នា ដោយជោគជ័យហើយ

//s5.kh1.co/1d/1d0c089d3d4525b7191e0c57882254ef43d18abc.jpg
សង្គម

 ០៩-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កូនភ្លោះស្រីមួយគូឈ្មោះថា Ervina និង Prefina ដែលមានលលាដ៍ក្បាលជាប់គ្នា ត្រូវបានវះកាត់បំបែកចេញពីគ្នា ដោយជោគជ័យហើយ។

បរទេស៖ កូនភ្លោះស្រីមួយគូឈ្មោះថា Ervina និង Prefina ដែលមានលលាដ៍ក្បាលជាប់គ្នា ត្រូវបានវះកាត់បំបែកចេញពីគ្នា ដោយជោគជ័យហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្មេងស្រី Ervina និង Prefina បានចាប់កំណើតក្នុងឆ្នាំ២០១៨ នៅទីប្រជុំជន Mbaiki នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយពួកគេបានភ្ជាប់ និងចែករំលែកសរសៃឈាមសំខាន់ៗនៅជុំវិញខួរក្បាលជាមួយគ្នា។

កាលពីខែកញ្ញា ឆ្នាំ២០១៨ ក្មេងស្រីទាំងពីរ ត្រូវបានបញ្ជូនទៅកាន់ប្រទេសអុីតាលី បន្ទាប់ពីប្រធានមន្ទីរពេទ្យបានជួបពួកគេ និងស្ត្រីជាម្ដាយ នៅឯមណ្ឌលសុខភាពដែលពួកគេកើត។ ហើយកាលនោះ ការធ្វើតេស្តបានបង្ហាញថា ពួកគេទាំងពីរមានសុខភាពល្អ ប៉ុន្ដែម្នាក់ក្នុងចំណោមពួកគេ កំពុងព្យាយាមរក្សាតុល្យភាពសរីរាង្គ និងខួរក្បាលផងដែរ។

បើទោះជាយ៉ាងណាក្ដី ការវះកាត់បំបែកលលាដ៍ក្បាលចេញពីគ្នា ត្រូវបានធ្វើឡើងចំនួន៣លើក ដោយការវះកាត់ចុងក្រោយនៅថ្ងៃទី៥ ខែមិថុនា និងចំណាយពេលអស់១៨ម៉ោង ហើយមានការចូលរួមពីវេជ្ជបណ្ឌិត រួមទាំងគិលានុបដ្ឋាយិកាចំនួន៣០នាក់។

អ្នកស្រី Nzotto ជាម្ដាយបាននិយាយថា អ្នកស្រីមានអារម្មណ៍រំភើបជាខ្លាំង ដែលឃើញកូនស្រីទាំងពីរ អាចរត់ និងលេងដូចក្មេងៗដទៃទៀត។ ហើយអ្នកស្រីសង្ឃឹមថា នៅថ្ងៃអនាគតកូនស្រីទាំងពីរ នឹងក្លាយជាគ្រូពេទ្យ ដើម្បីជួយសង្គ្រោះអ្នកដទៃផងដែរ។

យ៉ាងណាមិញ ចាប់តាំងពីវះកាត់បំបែកពីគ្នារួចមក កូនភ្លោះមួយគូខាងលើនេះ មានសុខភាពល្អ និងមិនមានបញ្ហាអ្វីកើតឡើងហើយ។

គួរឲ្យដឹងដែរថា កូនភ្លោះមានលលាដ៍ក្បាលជាប់គ្នា គឺជាករណីកម្រណាស់ ឬប្រហែលមានតែមួយករណីប៉ុណ្ណោះក្នុងការចាប់កំណើតចំនួន២.៥នាក់។ ហើយនៅក្នុងទ្វីបអឺរ៉ុប រយៈពេល២០ឆ្នាំកន្លងទៅ មានការវះកាត់បំបែកកូនភ្លោះមានលលាដ៍ក្បាលជាប់គ្នាចំនួន២ករណីប៉ុណ្ណោះដែលទទួលជោគជ័យ៕

សូមទស្សនារូបភាពខាងក្រោម៖

កូនភ្លោះកាលមិនទាន់វះកាត់ និងម្ដាយ
កូនភ្លោះកាលមិនទាន់វះកាត់ និងម្ដាយ
កូនភ្លោះកាលមិនទាន់វះកាត់ និងម្ដាយ
កូនភ្លោះកាលមិនទាន់វះកាត់ និងម្ដាយ
កូនភ្លោះកាលមិនទាន់វះកាត់
កូនភ្លោះកាលមិនទាន់វះកាត់
កូនភ្លោះកាលមិនទាន់វះកាត់
កូនភ្លោះកាលមិនទាន់វះកាត់
ម្ដាយ និងកូនភ្លោះបន្ទាប់ពីវះកាត់រួច
ម្ដាយ និងកូនភ្លោះបន្ទាប់ពីវះកាត់រួច
ម្ដាយ និងកូនភ្លោះបន្ទាប់ពីវះកាត់រួច
ម្ដាយ និងកូនភ្លោះបន្ទាប់ពីវះកាត់រួច
ម្ដាយ និងកូនភ្លោះបន្ទាប់ពីវះកាត់រួច រួមទាំងក្រុមគ្រូពេទ្យ
ម្ដាយ និងកូនភ្លោះបន្ទាប់ពីវះកាត់រួច រួមទាំងក្រុមគ្រូពេទ្យ
រូបភាពដែលបង្ហាញពីការស្កេនលលាដ៍ក្បាលរបស់កូនភ្លោះ
រូបភាពដែលបង្ហាញពីការស្កេនលលាដ៍ក្បាលរបស់កូនភ្លោះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T