ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសចិន បណ្តាលឱ្យមានការបាក់ដី កប់ទាំងមនុស្សចំនួន៩នាក់

//s5.kh1.co/bf/bf9d78556731641609090cd1c250c481368b2f7a.jpg
សង្គម

 ០៨-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្លៀងធ្លាក់ខ្លាំង​ ដែលបណ្តាលឱ្យមានការរអិលបាក់ដី បានកប់ទៅទាំងមនុស្សចំនួន ៩នាក់ ក្នុងខេត្តហ៊ូប៉ី ប្រទេសចិន នៅថ្ងៃពុធនេះ

ប៉េកាំង៖​ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង​ ដែលបណ្តាលឱ្យមានការរអិលបាក់ដី បានកប់ទៅទាំងមនុស្សចំនួន ៩នាក់ ក្នុងខេត្តហ៊ូប៉ី ប្រទេសចិន នៅថ្ងៃពុធនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មនុស្ស៩នាក់បានបាត់ខ្លួន
មនុស្ស៩នាក់បានបាត់ខ្លួន

ប្រភពដដែលបន្តថា គ្រោះថ្នាក់​នៃ​ការរអិលបាក់ដី បានកើតឡើង​ក្នុងតំបន់ Huangmei នៅប៉ុន្មានម៉ោងមុននេះ។ ក្រោយហេតុការ​ណ៍កើតឡើង ក្រុមអ្នកជួយសង្គ្រោះជា​ច្រើននាក់ ត្រូវបានគេបញ្ជូនទៅដល់ទៅកន្លែងកើតហេតុ​ ដើម្បីធ្វើប្រតិបត្តិការរុករក និងជួយសង្គ្រោះអ្នកទាំងនោះ។

​តំបន់ Huangmei ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ​ថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២០
​តំបន់ Huangmei ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ​ថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២០

សូមជម្រាបផងដែរថា ចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ៧ ខែកក្កដា ទឹកភ្លៀង​ជោគជាំ បានបន្តធ្លាក់នៅតំបន់មួយចំនួននៃខេត្តហ៊ូប៉ី ខេត្តអានហ៊ួយ ខេត្តហ្សេជាំង និង​ឆុងឈីង ​ធ្វើឱ្យកម្រិតទឹកឡើងខ្ពស់បំផុត ដែលមិនធ្លាប់មានចាប់តាំង​ឆ្នាំ ១៩៦១ មក។ ហើយ​ខណៈពេល​ភ្លៀងខ្លាំង នឹងនៅតែបន្តកើតមានឡើង ក្រុមអាជ្ញាធរចិន បានជម្រុញនិងស្នើសុំឱ្យប្រជាជនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់​​  ផ្គររន្ទះ និងការបាក់ដី ដែលរហូតមកដល់ពេលនេះ វាសម្លាប់មនុស្សអស់ជាង ១០០នាក់រួចទៅហើយ៕

ក្រុមអ្នកជំនាញកំពុងកាយរកមនុស្ស ដែលបានបាត់ខ្លួន
ក្រុមអ្នកជំនាញកំពុងកាយរកមនុស្ស ដែលបានបាត់ខ្លួន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T