មើលសឹងមិនស្គាល់! កុមារី ដាលីន ពេលតែងខ្លួនបែបនេះ ក្រមុំស្តូក

//s5.kh1.co/c5/c5389a3ea2ae1ff71fd5799ed858d272df8190ad.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កុមារីល្បីពេញបណ្ដាញសង្គម ដាលីន ពេលនេះកាន់តែធំពេញរូបពេញរូបពេញរាងជាងមុន ចំណែកមុខមាត់វិញក៏កាន់តែស្រស់ស្អាតផងដែរ។

ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តអ្នកអានមួយចំនួន ដែលនិយមលេងបណ្ដាញសង្គម TikTok ប្រាកដជាស្គាល់កុមារី ដាលីន យ៉ាងច្បាស់ ដោយសារក្មេងស្រីរូបនេះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនផ្ទុះការចាប់អារម្មណ៍លើសមត្ថភាពផ្នែកសម្ដែងធ្វើត្រាប់តាមសម្លេងជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយផ្ទុះការចែកចាយវីដេអូរបស់កុមារី ដាលីន រួចមក មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញក្មេងស្រីរូបនេះ មានវត្តមានតាមបណ្ដាកម្មវិធីទូរទស្សន៍ធំៗជាច្រើនផងដែរ។ តែថ្មីៗនេះ ក្មេងស្រីរូបនេះបានទៅហាត់សមដើរម៉ូត ព្រមទាំងដើរបានយ៉ាងល្អមិនចាញ់មនុស្សធំពេញវ័យប៉ុន្មានឡើយ។

ជាក់ស្ដែង ទស្សនិកជនជាច្រើន ធ្លាប់តែឃើញក្មេងស្រីរូបនេះ សម្ដែងក្នុង TikTok ដ៏ប៉ិនប្រសព្វ តែនាពេលនេះ នាងកាន់តែលូតលាស់ ធំពេញរូបពេញរាងជាងមុន ចំណែកមុខមាត់ក៏កាន់តែស្អាតផងដែរ។ ជាពិសេស ងាកទៅមើលរូបភាពថ្មីប៉ុន្មានសន្លឹកនេះ គឺមើលសឹងតែមិនស្គាល់ទៅហើយ ដោយសម្រស់នាងពេលតុបតែងខ្លួនក្នុងឈុតពណ៌ស មានការផាត់មុខ មើលទៅពិតជាឃ្យូត ស្រស់ស្អាតសឹងតែដូចក្រមុំតែម្ដង៕

ប្រភពរូបភាព៖ Queen Victoria

សូមទស្សនារូបភាពខាងក្រោម៖​

  កុមារី ដាលីន
  កុមារី ដាលីន
  កុមារី ដាលីន
  កុមារី ដាលីន
  កុមារី ដាលីន
  កុមារី ដាលីន
  កុមារី ដាលីន
  កុមារី ដាលីន
  កុមារី ដាលីន
  កុមារី ដាលីន
  កុមារី ដាលីន
  កុមារី ដាលីន
  កុមារី ដាលីន
  កុមារី ដាលីន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T