នៅពីក្រោយភាពជោគជ័យ តាមពិត វណ្ណដា ក៏ធ្លាប់ជួបឧបសគ្គ បាត់គ្រប់យ៉ាងបែបនេះ (មានវីដេអូ)

//s5.kh1.co/70/706c43cc85dbdbde43e1f202bea07f27e033c375.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ធ្លាប់តែឃើញតារាសម្រៀងល្បីឈ្មោះរូបនេះទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញ និងភាពជោគជ័យ តែ វណ្ណដា ក៏ធ្លាប់ជួបឧសគ្គដោយសាររឿងមួយនេះដែរ។

ភ្នំពេញ៖ តារាចម្រៀងសម្លេងពីរោះ ពូកែរ៉េប វណ្ណដា មានសម្ថភាពអាចនិពន្ធបទភ្លេង និងនិពន្ធចម្រៀងបានដោយខ្លួនឯងគួរឲ្យសរសើរ ដោយរាល់បទចម្រៀងរបស់លោក តែងតែមានការគាំទ្រច្រើនពីហ្វេនៗទាំងក្នុង និងក្រៅប្រទេស ជាពិសេស បទនីមួយៗរបស់លោក តែងតែបង្កប់នូវអត្ថន័យជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យើងអាចនិយាយបានថា តារាសម្រៀងពូកែរ៉េបរូបនេះ កំពុងជោគជ័យលើវិស័យសិល្បៈកាន់តែខ្លាំងឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ តែនៅពីក្រោយភាពជោគជ័យរបស់តារាចម្រៀងរូបនេះ លោកក៏ធ្លាប់ជួបឧបសគ្គ ដោយការបាត់គ្រប់យ៉ាងដូចជា ផេកហ្វេសប៊ុក ឆានែលយូធូប ដែលផេកទាំងអស់នេះជាក្ដីសង្ឃឹមមួយសម្រាប់លោកឈានដល់ចំណុចជោគជ័យផងដែរ។

ជាការពិតណាស់ បើទោះបីធ្លាប់ជួបរឿងរ៉ាវច្រើនយ៉ាងណា ក៏តារាសម្រៀងរូបនេះ នៅតែមានកូនចិត្តក្នុងការបន្តដំណើតលើវិថីសិល្បៈ និងខំប្រឹងប្រែងឡើងវិញរហូតបានមកដល់ចំណុចមួយ ដែលគេគ្រប់គ្នាស្គាល់លោកកាន់តែច្រើន។ ចំណែកបទចម្រៀងដែល វណ្ណដា ចេញមកម្ដងៗ មានការគាំទ្រខ្លាំង រហូតមានអ្នកចូលមើលដល់ខ្ទង់លាននាក់។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នផេកហ្វេសប៊ុក និងឆានែលយូធូបលោក បានមកវិញហើយ ដែលនេះគ្រាន់តែជាសម្ដីក្នុងវីដេអូចាស់ លោកបានរៀបរាប់ពីបញ្ហាជួបឧសគ្គកាលគ្រាមុនប៉ុណ្ណោះ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វីដេអូ វណ្ណដា
វណ្ណដា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T