ភ្នំពេញ៖ ជាការពិតណាស់ នាយ កណ្ដុរ ជាតារាសម្ដែង និងតារាកំប្លែងមួយរូប ដែលមានសមត្ថភាពអាចធ្វើឲ្យទ្សសនិកជនជាច្រើនមានភាពសប្បាយរីករាយតាមរយៈការសម្ដែង បែបកំប្លុកកំប្លែងរបស់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាប្រុសរូបនេះតែងតែជួបទុក្ខធំ ដោយការបាត់បង់មនុស្សជាទីស្រលាញ់នៅក្បែរខ្លួន ធ្លាប់តែឃើញមុខគ្នាស្ទើរតែគ្រប់ពេលនោះ។ ក្នុងនោះដែរ ប៉ុន្មានម៉ោងមុននេះ លោកបានបង្ហោះសារយ៉ាងខ្លោចចិត្តថា៖
គួរម្លឹកផងដែរថា បងប្រុសដែលជាសាច់ញាតិ ឌីជេ កណ្ដុរ រូបនេះ ទើបតែរកឃើញនឹងទើបតែស្គាល់គ្នា ដែលបានបាត់ខ្លួនកាលពីជំនាន់ ប៉ុលពតមកម្ល៉េះ។ តែទើបតែថ្មីៗនេះ បានរកឃើញដឹងថាជាសាច់ញាតិជាមួយគ្នា ហើយបានបបួលគ្នាធ្វើបុណ្យជុំគ្រួសារម្ដងទៀត តែវាជាអកុសល ដែលបងប្រុសលោក បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតទៅ ធ្វើឲ្យតារាប្រុសរូបនេះខ្លោចចិត្តយ៉ាងខ្លាំងតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖