Aubameyang ទាមទារឲ្យ Arsenal ធ្វើរឿងមួយនេះ បើចង់ឲ្យគេបន្តនៅកីឡដ្ឋាន Emirates តទៀត

//s5.kh1.co/84/843f0060236b883da2afb47eb3496620d6418664.jpg
កីទ្បា

 ០៤-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Aubameyang ទាមទារឲ្យ Arsenal ធ្វើកុងត្រាថ្មីរយៈពេល៣ឆ្នាំ គួបផ្សំនឹងការដំឡើងប្រាក់ខែឡើងដល់ ២៥ម៉ឺនផោន ក្នុងសប្ដាហ៍ បើចង់ឲ្យគេបន្តនៅកីឡដ្ឋាន Emirates តទៀត

អង់គ្លេស៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ត្រូវបានគេរាយការណ៍មកថា បានទាមទារកុងត្រាថ្មីរយៈពេល៣ឆ្នាំ និងប្រាក់ពលកម្ម២៥ម៉ឺនផោនក្នុងសប្ដាហ៍ ពី Arsenal ដើម្បីឲ្យរូបគេបន្តលេងឲ្យក្រុមកាំភ្លើងធំតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang
  ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang

យោងតាមការចុះផ្សាយរបស់កាសែត​ ESPN ជើងស៊ុតជម្រើសជាតិហ្កាបុង មានចិត្តចង់រួមរស់ជាមួយ Arsenal ខណៈកុងត្រារបច្ចុប្បន្ន​របស់គេ នឹងផុតកំណត់នៅរដូវក្ដៅឆ្នាំក្រោយ។

ប្រភពដដែលបានបន្ថែមទៀតថា ក្នុងនោះ Aubameyang ទាមទារឲ្យ Arsenal ធ្វើកុងត្រាថ្មីចងជើងគេ នៅជាមួយក្លិបរហូតដល់ឆ្នាំ២០២៣ ហើយក៏ស្នើរឲ្យដំឡើងថ្លៃឈ្នួលនឿយហត់របស់គេ ពី ១៥ម៉ឺនផោន ទៅ ២៥ម៉ឺនផោន ក្នុង១សប្ដាហ៍។

  ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang
  ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang

ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ អាចរាប់បញ្ចូលថាជាគ្រាប់ពេជ្ររបស់ Arsenal ជាក់ស្ដែង រូបគេជាកីឡាករដែលរកបាន៥០គ្រាប់លឿនជាងគេប្រចាំក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ បន្ទាប់ពីស៊ុតជួយក្រុមយកឈ្នះ ៤-០ ទៅលើ Norwich កាលពីថ្ងៃពុធ កន្លងទៅ។

  ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang
  ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang

ជាមួយគ្នានេះ Arsenal ទំនងអាចនឹងធ្វើតាមការទាមទាររបស់​ Aubameyang ដោយសារតែអ្នកចាត់ការទូទៅលោក Mikel Arteta ក៏ធ្លាប់ជំរុញឲ្យក្លិបធ្វើយ៉ាងណារក្សា ម្ចាស់អាវលេខ១៤រូបនេះ នៅក្នុងក្រុមរបស់លោកបន្តទៀត។

  ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang
  ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបាននិយាយយ៉ាងដូច្នេះថា៖

ពួកយើងមិនអាចក្លាយជាក្រុមដែល លក់កីឡាករល្អៗចេញ ហើយព្យាយាមទិញកីឡាករថ្មីចូល ដើម្បីអភិវឌ្ឍន៍ក្រុមនោះទេ។ អ្វីៗគឺផ្លាស់ប្ដូររហ័សណាស់ក្នុងវិស័យបាល់ទាត់ ប៉ុន្តែនៅពេលអ្នកសួរខ្ញុំថា តើខ្ញុំយល់យ៉ាងណា ចំពោះអនាគតរបស់ Aubameyang ខ្ញុំគ្រាន់តែមានអារម្មណ៍ថាគាត់ចង់បន្តនៅជាមួយពួកយើង ហើយជួយក្រុមឲ្យកាន់តែល្អប្រសើជាងមុន។ គាត់និងក្រុមគ្រួសារ មានភាពរីករាយនឹងរស់នៅទីក្រុងមួយនេះ គាត់តែងទទួលបានការគោរព និងការកោតសរសើរពីមិត្តរួមក្រុម ហើយនេះជាចំណុចដ៏ធំមួយដែលក្លិបត្រូវរក្សាគាត់ទុក៕

  លោក Mikel Arteta
លោក Mikel Arteta
លោក Mikel Arteta

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T