ភ្ញាក់ព្រើត ពេលឃើញម៉ូតសក់របស់ កម្លោះសង្ហា Kim Soo Hyun កាល១០ឆ្នាំមុន

//s5.kh1.co/c0/c0b937e8d9186fbc11fdc96b2b98f9f5a4803ac5.jpg
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រឡូកក្នុងវិស័យសិល្បៈ ជាង១៣ឆ្នាំមកនេះ មុនមាត់របស់ Kim Soo Hyun នៅតែស្អាតដដែល ពេលបានឃើញរូបថតអតីតកាលប៉ុន្មានសន្លឹកនេះ តែអ្វីដែលគេចាប់អារម្មណ៍នោះគឺម៉ូតសក់ ជំនាន់នោះលេងម៉ូតស្អាតសាហាវ។

កូរ៉េខាងត្បូង៖ ប្ចុចប្បន្ននេះ កំពូលតារាសម្ដែង លោក Kim Soo Hyun ជាតារាប្រុសមួយរូបស្ថិតក្នុង តារាង A-List ដែលមានប្រជាប្រិយភាពខ្លាំង ហើយថែមទាំង ជាតារាប្រុសដែលមានប្រាក់ចំណូល និងតម្លៃខ្លួនក្នុងការថតកុនមួយភាគៗ ថ្លៃជាងគេលំដាប់ទីមួយទៀតផង ដោយសារតែលោក មានទេពកោសល្យខ្ពស់ ហើយ ពិសេស រូបសម្បិត្តគឺស្រស់សង្ហាខ្លាំងតាំងពីនៅវ័យក្មេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Soo Hyun
Kim Soo Hyun

ជាមួយគ្នានេះ បើនិយាយដល់រូបសម្បត្តិរបស់តារាប្រុសវ័យ ៣២ឆ្នាំ រូបនេះវិញ កាលពីពេលថ្មីៗនេះ អ្នកនិយមលេងបណ្ដាញអ៊ីនធើណែតជាច្រើន បាននាំគ្នា មានការចាប់អារម្មណ៍ខ្លាំង ទៅលើការចែករំលែក រូបថតកាលពីអតីតកាល របស់តារាប្រុសរូបនេះ ជាច្រើន​សន្លឹក ដែលរូបទាំងនោះ បង្ហាញថា Kim Soo Hyun មានសម្រស់ស្រស់សង្ហាខ្លាំង តាំងពីចូលសិល្បៈដំបូងៗ អំឡុងពេលជាង១០មុន។

ប៉ុន្តែអ្វីដែល គេចាប់អារម្មណ៍បំផុត និងស្ទើរតែទប់សំណើចមិនចង់បាន នៅពេលដែល បានឃើញម៉ូតសក់របស់តារាប្រុសរូបនេះ ដោយលោកបានបង្ហាញខ្លួនជាមួយម៉ូតសក់ បែបវែងៗ រួញៗ រញ៉េរញ៉ៃ មើលទៅប្លែកភ្នែកដែរ តែបើគិតទៅ កាលជំនាន់នោះ នេះគឺជាម៉ូតដែលពេញនិយមបំផុតហើយសម្រាប់តារាទូទៅ។ 

យ៉ាងណាមិញ នេះគ្រាន់តែជាការរំឮករូបថតអនុស្សាវរីយ៍ចាស់ៗ នៅលើបណ្ដាញអ៊ីនធើណែត ពីហ្វេនៗដែលជាអ្នកស្រលាញ់តារាប្រុសរូបនេះប៉ុណ្ណោះ ហើយក្នុងនោះក៏មានមតិលើកឡើងសរសើរដល់ Idol ថា សង្ហាតាំងពីចាប់អាជីពដំបូងៗផងដែរ បើទោះបីជារូបទាំងនោះ មើលនៅពេលឥឡូវ មានការប្លែកភ្លែកបន្តិចមែន តែចំពោះមុខមាត់របស់  Kim Soo Hyun ពីមុន និង បច្ចុប្បន្នគឺនៅតែសង្ហាមិនប្រែ។  

គួរបញ្ជាក់ផងដែរថា តារាសម្ដែង Kim Soo Hyun បានប្រឡូកក្នុងវិស័យភាពយន្តនេះ អស់រយៈពេល ជាង ១៣ឆ្នាំមកហើយ រាប់ចាប់តាំងពីឆ្នាំ ២០០៧មក ហើយការខិតខំប្រឹងប្រែងរបស់លោក គឺពិតជាសមនឹងការតស៊ូមែន ព្រោះថា សព្វថ្ងៃលោកជាកំពូលតារាដែលជោគជ័យមួយរូប ដែលគ្រប់គ្នាតែងតែច្រណែនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Kim Soo Hyun បច្ចុប្បន្ន
Kim Soo Hyun បច្ចុប្បន្ន
Kim Soo Hyun បច្ចុប្បន្ន
Kim Soo Hyun បច្ចុប្បន្ន
Kim Soo Hyun កាលពីជាង ១០ឆ្នាំមុន
Kim Soo Hyun កាលពីជាង ១០ឆ្នាំមុន
Kim Soo Hyun កាលពីជាង ១០ឆ្នាំមុន
Kim Soo Hyun កាលពីជាង ១០ឆ្នាំមុន
Kim Soo Hyun កាលពីជាង ១០ឆ្នាំមុន
Kim Soo Hyun កាលពីជាង ១០ឆ្នាំមុន
Kim Soo Hyun កាលពីជាង ១០ឆ្នាំមុន
Kim Soo Hyun កាលពីជាង ១០ឆ្នាំមុន
Kim Soo Hyun កាលពីជាង ១០ឆ្នាំមុន
Kim Soo Hyun កាលពីជាង ១០ឆ្នាំមុន
Kim Soo Hyun កាលពីជាង ១០ឆ្នាំមុន
Kim Soo Hyun កាលពីជាង ១០ឆ្នាំមុន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T