ភ្នំពេញ៖ និយាយទៅអ្នកណាដែលមិនចង់ស្រណុកនោះ? ហត់នឿយនឹងការងារសំខាន់ៗរាល់ថ្ងៃច្រើនផង ហើយត្រូវចំណាយពេលវេលារាប់ម៉ោងចុកខ្នង ចុកដៃក្នុងការបោកសម្អាតសម្លៀកបំពាក់ទៀត។ ដូច្នេះហើយទើបបានជាស្ត្រីមេផ្ទះគ្រប់រូប សម្រេចចិត្តទិញម៉ាស៊ីនបោកខោអាវមកជំនួសដៃ ប៉ុន្តែផ្ទុយទៅវិញ បើជ្រើសរើសម៉ាស៊ីនបោកដែលមិនស័ក្តិសមទៀតនោះ ជីវិតនឹងកាន់តែយ៉ាប់យ៉ឺនហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសាកគិតមើល ម៉ាស៊ីនបោកសម្លៀកបំពាក់ធម្មតាខ្លះធ្វើឱ្យសម្លៀកបំពាក់ជាទីស្រឡាញ់ ដាច់រហែកសាច់ក្រណាត់ ដាច់ឡេវ ដាច់រូត យារសាច់ក្រណាត់ និងមានជាប់កំណកសាប៊ូធ្វើឱ្យរមាស់មានបញ្ហាស្បែក និងជាពិសេសមានសំឡេងក្តុងក្តាំងដូចគេវាយស្គរអ៊ីចឹង។ ត្រូវអត់? អ្នកធ្លាប់ជួបបានដឹងច្បាស់។
ប៉ុន្តែឥឡូវនេះ លោកអ្នកឈប់បារម្ភទៀតទៅ រាល់បញ្ហាទាំងអស់នេះត្រូវបានដោះស្រាយបានយ៉ាងងាយបំផុត ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ដ៏ឆ្លាតវៃ សាមសុង ទ្វារខាងលើស៊េរីថ្មី 2020 ដែលមានសមត្ថភាពអស្ចារ្យ ព្រមទាំងបច្ចេកវិទ្យាថ្មីៗច្រើន ដែលអាចផ្តល់ឱ្យលោកអ្នកជាពិសេសបងៗសុភាពនារីស្ត្រីមេផ្ទះទាំងអស់ នូវភាពងាយស្រួល និងភាពទាន់សម័យបំផុតនឹកស្មានមិនដល់ដូចជា៖
- Digital Inverter Technology
បច្ចេកវិទ្យា អ៊ីនវើទ័រលើម៉ូទ័រនេះជាប់ធន់ មានកម្លាំងខ្លាំងជាងមុន ទោះបីបោកជាមួយទឹកពេញធុងក៏ដោយ សម្លេងស្ងាត់ល្អ សន្សំសំចៃខ្ពស់រហូតដល់ ៤០% លើសពីម៉ូទ័រធម្មតា ប្រើប្រាស់បានយូរ ធ្វើឱ្យការបោកគក់កាន់តែមានប្រសិទ្ធភាពខ្ពស់ និងមានការធានាលើម៉ូទ័ររហូតដល់ ១១ ឆ្នាំផងដែរ។
- Wobble Technology
នេះគឺជាបច្ចេកវិទ្យាបង្វិលធុងបានសព្វល្អ ដូច្នេះលោកអ្នកឈប់បារម្ភនឹងសម្លៀកបំពាក់រហែក យារ រមូរ ទៀតទៅ។ បច្ចេវិទ្យានេះ នឹងការពារដោយបង្វិលជាមួយចរន្តទឹកខ្លាំង វិលបានសព្វជ្រុងជ្រោយបោកបានជ្រះស្អាតល្អ ជាមួយនឹងដុំបង្វិលនៅបាតក្រោម។
- Magic Dispenser
ជាមួយនឹងកង្ហារវាយបំបែកសាប៊ូ និងខ្យល់អាចរំលាយសាប៊ូឱ្យរលាយសព្វល្អ ងាយឆាប់ជ្រាបចូលសាច់ក្រណាត់បានលឿន និងបោកបានជ្រះស្អាតល្អ។ ដូច្នេះលាហើយបញ្ហាប្រតិកម្មស្បែក ការបោក ២ ដង កំណកសាប៊ូកកក្តាំង និងអាចប្រើបានទាំងសាប៊ូទឹក និងសាប៊ូម្សៅ។
- Intensive Wash
នេះជាបច្ចេកវិទ្យាដែលមានតែមួយគ្មានពីរ មុខងារបោកគក់ស្នាមប្រឡាក់ខ្លាំងយ៉ាងមានប្រសិទ្ធភាព ដោយបោកជម្រះស្នាមប្រឡាក់ខ្លាំង ព្រោះនេះគឺជាការលាយបញ្ចូលគ្នារវាងម្សៅសាប៊ូ និងការបង្ហូរទឹកចូលរួមគ្នាធ្វើឱ្យងាយឆាប់ជ្រាបចូលសាច់ក្រណាត់បានលឿនបំផុត ព្រមទាំងបន្ថែមមុខងារត្រាំឲ្យរីកសាច់ក្រណាត់ដោយស្វ័យប្រវត្តិទៀតផង។
- Deep Softener
មុខងារបោកក្លិនក្រអូបជាប់បានយូរនេះ ធានាឱ្យគ្រប់សម្លៀកបំពាក់មានក្លិនក្រអូបជាងមុន និងធ្វើឱ្យសាច់ក្រណាត់ទន់ល្មើយ។ មុខងារនេះ នឹងបញ្ជ្រាបទឹកក្រអូបឱ្យជ្រាបចូលសាច់ក្រណាត់បានច្រើនជាងមុនដល់ទៅ ២០% សម្រាប់អ្នកត្រូវការសម្លៀកបំពាក់ក្រអូបបានពេញ ១ ថ្ងៃ។
- Magic Filter
បន្ទះចម្រោះនេះ នឹងចាប់យកភាពកខ្វក់ចេញពីធុងយ៉ាងមានប្រសិទ្ធភាពបំផុត ជួយកាត់បន្ថយការកកស្ទះទុយោបង្ហូរទឹកចេញ និងការពារមិនឱ្យមានកំទេចកំទីដូចជា ព្រុយតោងជាប់សម្លៀកបំពាក់។ ជាពិសេសបន្ទះចម្រោះនេះ គឺងាយស្រួលក្នុងការដោះចេញចូលដើម្បីសម្អាតផងដែរ។
- Rear Control
ជាមួយនឹងការច្នៃប្រឌិតដ៏វៃឆ្លាតរបស់ សាមសុង ប៊ូតុងបញ្ជាទំាំងអស់ គឺត្រូវបានរចនាឡើងមានភាពងាយស្រួលប្រើប្រាស់ ដោយប៊ូតុងចុចងាយស្រួលមើលដាក់ និងដកសម្លៀកបំពាក់ដោយមិនធ្វើឱ្យប៉ះប៊ូតុងចុចដោយចេតនា និងកាត់បន្ថយការឈឺខ្នង ឈឺចង្កេះ។
- Soft Closing Door
គម្របទ្វារបិទថ្នមៗដោយស្វ័យប្រវត្តិ ងាយស្រួលបើកបិទគ្មានសម្លេងរំខាន គម្របនេះ ផលិតឡើងយ៉ាងរឹងមាំបំផុតជាមួយនឹងកញ្ចក់ថ្លា ដែលអាចមើលឃើញដល់ខាងក្នុងដោយមិនចាំបាច់បើក ឬបិទគម្របមើល និងមិនងាយឆ្កូតថែមទៀតផង។
- Diamond Drum
រាងធុងរចនាឡើងជារាងគ្រាប់ពេជ្រ ការពារសម្លៀកបំពាក់មិនឱ្យទាក់រហែកជាមួយនឹងរន្ធគ្រាប់ល្អិតតូចៗ ជាមួយប្រសិទ្ធភាពខ្ពស់ក្នុងការបោកគក់បានជ្រះស្អាតល្អ និងថ្នមសម្លៀកបំពាក់របស់លោកអ្នកជាទីបំផុត។
- Smart Check
ងាយស្រួលឆែករកបញ្ហាផ្សេងៗ និងដំណោះស្រាយ។ ដូច្នេះលោកអ្នកនឹងមិនខ្ជះខ្ជាយថវិកាពេលម៉ាស៊ីនមានបញ្ហាម្តងៗ។ កម្មវិធី Smart Check នេះនឹងធ្វើការរាវរកលេខកូដលើម៉ាស៊ីនបោករបស់លោកអ្នក ព្រមទាំងប្រាប់យ៉ាងច្បាស់នូវដំណោះស្រាយ ដោយគ្រាន់តែដោនឡូដ App-Samsung Smart Washer ដោយអ្នកចូលទៅក្នុង Smart Check ហើយស្កេនលេខកូដលើម៉ាស៊ីនបោកជាការស្រេច។
សូមកុំនៅទ្រាំជាមួយនឹងបញ្ហាបោកសម្លៀកបំពាក់ ដែលរំខានអារម្មណ៍រីករាយ និងពេលវេលាដ៏សំខាន់របស់អ្នកទៀតទៅ។ ម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុងទ្វារខាងលើស៊េរីថ្មី 2020 ជាជម្រើសដ៏ល្អស័ក្តិសមបំផុតសម្រាប់លោកអ្នក៕
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232។