ភ្នំពេញ៖ នៅពេលឈានចូល នៅក្នុងវិស័យសិល្បៈ កុំភ្លេចត្រូវត្រៀមចិត្ត ទទួលយកនូវពាក្យល្អ និងអាក្រក់ ពីសំណាក់មហាជន ហើយត្រូវរៀនរៀបឬក ឲ្យបានល្អមិនថា នៅក្នុងសិល្បៈ ឬក្រៅឆាកក៏ដោយ ព្រោះថាសកម្មភាពរបស់តារាៗ នឹងត្រូវគេយកចិត្តទុកដាក់ តាមដានស្អិតដូចតុកកែ យ៉ាងដូច្នោះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូម្បីតែរឿងឯកជនរបស់ តារាៗ ក៏ត្រូវបានមហាជន ចាត់ទុកថា ជារឿងធំដុំដែរ ដូច្នេះ ពួកគេ តែងតែព្យាយាម រស់នៅយ៉ាងស្ងប់ស្ងាត់ និង លាក់លៀម ដើម្បីកុំឲ្យហ្វេនៗ ពូកែដឹងរឿងរបស់ពួកគេពេក។ ក្នុងនោះដែរ សូម្បីតែរឿងស្នេហារបស់ពួកគេ ក៏ដោយ ក៏មានតារាខ្លះ ព្យាយាមបិទឡើងជិត ព្រោះមិនចង់ឲ្យ ក្រុមអ្នងកកាសែត ឬមហាជន តាមដានដឹង នោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានតារាមួយចំនួនតូច ហាក់ដូចជាមិនសូវខ្វាយខ្វល់រឿងនេះ ប៉ុន្មានទេ ដោយពួកគេ រស់នៅជាខ្លួនឯង ហើយអ្វីដែលសំខាន់ គឺពួកគេ មិនដែលមានរឿងអាស្រូវអាក្រក់ តាំងពីចូលសិល្បៈ ពាក់ព័ន្ធនឹង រឿងស្នេហាផ្សេងៗ។ ហើយបើតារាខ្លះ ពួកគេ មានគូស្នេហ៍ក៏ដោយ គឺទម្លាយជាធម្មតា ដោយគ្មានការលាក់បាំង មានអាថ៌កំបាំងដែរ ហើយសំខាន់ គឺពួកគេ ស្រលាញ់មួយ ដឹងមួយតែម្តង មិនរញ៉េរញ៉ៃច្រើន៕
ចង់ដឹងថា មានតារាណាខ្លះ តាមដានទាំងអស់គ្នា៖
១) វីរៈ និច
២) ចាន់បូរមី
៣) រ៉េត ស៊ូហ្សាណា
៤ លីនដា