ថៃ៖ ថ្មីៗនេះ ហាងលក់អីវ៉ាន់មួយកន្លែង មានឈ្មោះថា Farmrak Shop ដែលមានទីតាំងស្ថិតក្នុងប្រទេសថៃ បានដាក់លក់កាបូបទុរេន ដោយបង្ហោះរូបភាពពាសពេញបណ្ដាញសង្គម ដែលមើលទៅហាក់ដូចជាផ្លែទុរេនពិតៗអីចឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះកាបូបទុរេនទាំងនោះ គឺមានចំនួន៣ម៉ូត និងត្រូវបានរចនាឡើងដោយរូបរាងខុសប្លែកពីគ្នាសម្រាប់សុភាពនារី ហើយចំណែកតម្លៃវិញក៏ខុសពីគ្នាផងដែរ។
កាបូបទុរេន ដែលមានរូបរាងទាំងមូលតូចល្មម និងរូបរាងជាបំណែក ដោយមានសាច់ផ្លែលេចចេញមកក្រៅ គឺមានតម្លៃ៣៩០បាតដូចគ្នា (ប្រមាណ១៣ដុល្លារអាមេរិក)។ ហើយកាបូបទុរេន ដែលមានរូបរាងទាំងមូល និងធំបំផុត គឺមានតម្លៃរហូតដល់ទៅ៩៩០បាតប៉ុណ្ណោះ (ប្រមាណ៣២ដុល្លារអាមេរិក)៕
សូមទស្សនារូបភាពខាងក្រោម៖





