ភ្នំពេញ៖ ក្រោយពីស្ងាត់ពីសិល្បៈមួយរយៈ និងលេចឮព័ត៌មានរៀបការរួច ពេលនេះតារាសម្តែងស្រី អ្នកនាង ម៉ាក សែនសូនីតា បានបង្ហាញការភ្ញាក់ផ្អើលឲ្យហ្វេនៗរបស់នាង ដោយនាងបង្ហើបពីស្ថានភាពកំពុងតែពពោះកូនដំបូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកគាំទ្រមួយចំនួនបានលើកឡើងថា ទោះបីនាងកំពុងពពោះកូនក៏ពិតមែនតែរូបសម្រស់របស់នាងពិតជារក្សាបានយ៉ាងស្រស់សោភា ហើយថាតួយ៉ាងចំពោះស្រ្តីមួយចំនួនពេលពពោះតែងតែធ្លាក់សម្រស់ ប៉ុន្តែសំរាប់អ្នកនាង ម៉ាក សែនសូនីតាគឺនៅតែរក្សាររូបរាង និងមុខមាត់បានយ៉ាងស្អាតមិនចាញ់ពេលមិនពពោះឡើយ។
សូមបញ្ជាក់ថា កន្លងទៅ ម៉ាក សែនសូនីតា បានបញ្ចប់ភាពនៅលីវដោយចូលរោងការជាមួយកម្លោះអ្នកជំនួញម្នាក់នាប៉ុន្មានខែមុននេះ៕