លោកតាវ័យចំណាស់ជាងគេលើពិភពលោក បានទទួលមរណភាពហើយ ក្រោយជាប់ឈ្មោះជាបុរសវ័យចាស់ជាងគេបានជិត១ខែ

//s5.kh1.co/73/73b6113a07a69dfe9efc35f10ccd03bedcbdc792.jpg
សង្គម

 ២៩-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោកតា Dumitru Comanescu ដែលមានអាយុ ១១១ឆ្នាំ និង៨ខែ ទើបទទួលមរណភាពកាលពីសប្ដាហ៍មុននេះ ក្រោយជាប់ឈ្មោះជាបុរសវ័យចាស់ជាងគេនៅលើពិភពលោកបានជិត១ខែប៉ុណ្ណោះ...

រ៉ូម៉ានី៖ លោកតា Dumitru Comanescu មានអាយុ ១១១ឆ្នាំ និងខែ ទើបបានទទួលមរណភាពកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ ក្រោយជាប់ឈ្មោះជាបុរសវ័យចាស់ជាងគេនៅលើពិភពលោកបានជិតខែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកតា Comanescu
លោកតា Comanescu

លោកតា Comanescu បានកើតនៅថ្ងៃទី ខែវិច្ឆិកា ឆ្នាំ១៩០៦ នៅភូមិមួយស្ថិតក្នុងសង្កាត់ Provița de Jos ភាគខាងត្បូងនៃប្រទេសរ៉ូម៉ានី។ លោកតាត្រូវបានគេតែងតាំងជាបុរសវ័យចំណាស់ជាងគេបំផុតនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ បន្ទាប់ពីអតីតបុរសវ័យចាស់ជាងគេ គឺជាជនជាតិអង់គ្លេសឈ្មោះ OAP Bob Weighton ដែលបានទទួលមរណភាពនៅអាយុ ១១២ឆ្នាំ។ តែយ៉ាងណាមិញ លោកតា Comanescu ក៏បានចែកឋាន កាលពីថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ថ្មីៗនេះផងដែរ ខណៈមូលហេតុមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ។

វិញ្ញាបនបត្រ Guinness
វិញ្ញាបនបត្រ Guinness

កាលពីខែមុន លោកតា Comanescu បាននិយាយនៅពេលរូបគាត់ទទួលឋានៈជាបុរសវ័យចំណាស់ជាងគេថា៖

ខ្ញុំសូមអរគុណដល់អ្នកដែលនៅជាមួយខ្ញុំ និងជាផ្គត់ផ្គង់ខ្ញុំអស់ជាច្រើនឆ្នាំកន្លងមក ជាពិសេសក្រុមគ្រួសារ និងមិត្ដភក្ដិរបស់ខ្ញុំ។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀត ខ្ញុំសូមអរគុណដល់ព្រះជាម្ចាស់ ចំពោះការជ្រើសរើសខ្ញុំជាបុរសមានវ័យចំណាស់ជាងគេនៅលើពិភពលោក។

លោកតា Dumitru Comanescu 
លោកតា Comanescu (នៅកណ្ដាល)
លោកតា Comanescu (នៅកណ្ដាល)

គួរឲ្យដឹងដែរថា បុរសដែលធ្លាប់មានអាយុច្រើនជាងគេគឺជាជនជាតិជប៉ុនឈ្មោះថា Jiroemon Kimura ប៉ុន្ដែគាត់បានទទួលមរណភាពក្នុងឆ្នាំ២០១៣ នៅអាយុ ១១៦ឆ្នាំ និង៥៤ថ្ងៃ។ ខណៈស្ត្រីដែលមានអាយុច្រើនជាងគេ បានទៅលើជនជាតិបារាំងឈ្មោះថា Jeanne Louise Calment ហើយគាត់បានទទួលមរណភាពក្នុងឆ្នាំ១៩៩៧ នៅអាយុ ១២២ឆ្នាំ និង ១៦៤ថ្ងៃ៕

រូបលោកតា កាលនៅវ័យកុមារភាព (កណ្ដាល)
រូបលោកតា កាលនៅវ័យកុមារភាព (កណ្ដាល)
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T