ហ្វាហ្វា កាន់តែមានពន្លឺ ជាមួយចឺម ខណៈចាស់ទុំដឹងឮ ដោយមិនខ្វល់ថា លោកជាប្រុសព្រាន​ កន្លងមក

//s5.kh1.co/2c/2cb13fd513a6856f2fa40864acb95be51f77120a.jpg
តារា & កម្សាន្ដ

 ២៨-មិថុនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ហ្វាហ្វា កាន់តែបង្ហាញឲ្យគ្រប់គ្នាបានឃើញថា ជីវិតគូរបស់នាង​និង នាយចឺម ពិតជាមានក្រុមគ្រួសារបានដឹង ស្គាល់ពិតមែន តែសម្រាប់ថ្ងៃមង្គលការ ហាក់ដូចជាស្ងាត់ឲ្យជ្រាប។

ភ្នំពេញ ៖ បើទោះបីជា ហ្វាហ្វា មិនបានបញ្ជាក់ឲ្យច្បាស់ពីទំនាក់ទំនងស្នេហា ជាមួយនឹង នាយចឺម នៅក្នុងហ្វេសប៊ុក ហើយរាល់ដងហៅលោក ជាអាយដល ក៏ដោយ ក៏មហាជន នៅតែដឹងថា អ្នកទាំងពីរ មានស្នេហាស្អិតរមួតជាមួយគ្នា នៅខាងក្រៅខ្លាំងជាងក្នុងហ្វេសប៊ុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស សូម្បីតែថ្ងៃឡើងគេហដ្ឋានរបស់ នាយចឺម ក៏ហ្វាហ្វា ចូលរួម តែមិនមែនចូលរួមបែបភ្ញៀវកិត្តិយសធម្មតានោះទេ គឺនាង បង្ហាញឲ្យគ្រប់គ្នាបានដឹងថា​ រូបនាង ក៏ជាសមាជិកគ្រួសារមួយ របស់នាយចឺមផងដែរ ហើយក៏កាន់តែគ្រប់គ្នា រឹតតែឃើញច្បាស់នឹងភ្នែកថា ស្នេហារបស់ពួកគេ មិនមែនជាស្នេហាកូនក្មេងនោះទេ ដោយចាស់ទុំគ្រប់គ្នា​បានដឹង។

មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានថ្ងៃ ពួកគេ ក៏បានទទួលទានអាហារជុំគ្នា ជាមួយនឹងគ្រួសារ ដែលកាន់តែធ្វើឲ្យចំណងស្នេហា របស់ពួកគេ រឹតតែច្បាស់លាស់ បើទោះបីជាកន្លងមក នាយចឺម ជាប្រុសព្រាន ហើយក៏ធ្លាប់មានរឿង ព្រោះតែស្នេហាប៉ះរបស់គេក៏ដោយ។ ប៉ុន្តែរឿងរ៉ាវទាំងអស់នេះ មិនបានធ្វើឲ្យ ហ្វាហ្វា ដកជើងចេញ ហើយប្រែចិត្ត ចេញពីនាយចឺមនោះទេ គឺកាន់តែស្រលាញ់ និងស្និទ្ធស្នាល មានពេលវេលាផ្អែមល្ហែម ជាមួយនឹងគ្នាលើសដើម។

យ៉ាងណាមិញ គេក៏ចង់ឃើញ រោងការរបស់ពួកគេ ថានឹងរៀបចំ ថ្ងៃពិសេសនៅពេលណា ព្រោះថាដំណាក់កាលរបស់ពួកគេ ក៏ឈានដល់ចាស់ទុំហើយដែរ ដូច្នេះវាមិនពិបាកក្នុងការ រៀបការនោះទេ តែមិនដឹងថា សាមីខ្លួន ចង់រៀបការ សាងជីវិតគ្រួសារ នៅអាយុប៉ុន្មាននោះ៕

ហ្វាហ្វា
ហ្វាហ្វា
ហ្វាហ្វា
ហ្វាហ្វា
ចឺម 
ចឺម 
ចឺម ជាមួយនឹងហ្វាហ្វា
ចឺម ជាមួយនឹងហ្វាហ្វា
ចឺម ជាមួយនឹងហ្វាហ្វា និងក្រុមគ្រួសារ
ចឺម ជាមួយនឹងហ្វាហ្វា និងក្រុមគ្រួសារ
ចឺម ជាមួយនឹងហ្វាហ្វា និងក្រុមគ្រួសារ
ចឺម ជាមួយនឹងហ្វាហ្វា និងក្រុមគ្រួសារ
ហ្វាហ្វា
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T