ភ្នំពេញ៖ យុទ្ធនាការផ្តល់ឈាម ជួយសង្គ្រោះជីវិត ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងកាន់តែទូលំទូលាយអំពីតម្រូវការបន្ទាន់ក្នុងការបង្កើនលទ្ធភាពទទួលបានឈាមមានសុវត្ថិភាព សម្រាប់ការប្រើប្រាស់គ្រប់ទីកន្លែងដែលត្រូវការដើម្បីជួយសង្គ្រោះជីវីត។ យុទ្ធនាការនេះក៏ជម្រុញឲ្យប្រជាជនបង្ហាញការយកចិត្តទុកដាក់ និងស្រឡាញ់គ្នាទៅវិញទៅមក តាមរយៈការបរិច្ចាគឈាមស្របពេលប្រារព្ធទិវាបរិច្ចាគឈាមអន្តរជាតិនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយុទ្ធនាការនេះត្រូវបានរៀបចំឡើងនៅការិយាល័យកណ្តាល ដាយ អ៊ិឈិ ឡាយហ្វ៍ ទីតាំងនៅក្នុងអគារវឌ្ឍនៈកាពីតាល ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា និងលោកគ្រូ អ្នកគ្រូ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម។


លោក អាឡិន ថៃ អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖
ការបរិច្ចាគឈាម គឺជាសញ្ញាមួយនៃមនុស្សជាតិហើយប្រហែលជាការចូលរួមចំណែកដ៏សំខាន់បំផុតមួយ ដែលមនុស្សម្នាក់អាចធ្វើដើម្បីសង្គម។ តាមរយៈការបរិច្ចាគឈាមយើងកំពុងផ្តល់អំណោយដល់អ្នកដទៃម្នាក់។ ឆ្លៀតក្នុងឱកាសប្រារព្ធទិវាបរិច្ចាគឈាមពិភពលោក ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា មានមោទនភាពចូលរួមលើកកម្ពស់ការយល់ដឹងអំពីតម្រូវការនៃការបរិច្ចាគឈាម តាមរយៈការកៀងគរកម្លាំងការងាររបស់យើង ដើម្បីធ្វើជាគំរូក្នុងការផ្តល់ឈាមជួយសង្គ្រោះជីវិត។
លោក សាន់ សេដ្ឋវិទូ ប្រធានបណ្តុះបណ្តាលផ្នែកលក់ មានប្រសាសន៍ថា៖
នេះជាលើកទី ១ របស់ខ្ញុំដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ហើយខ្ញុំនឹងចូលរួមម្តងទៀតនៅឆ្នាំក្រោយ។



