អណ្តើកហ្លួងចំនួន២ក្បាល ត្រូវបានប្រជាពលរដ្ឋសង្គ្រោះចេញពីក្រញាំដៃអ្នកនេសាទ ហើយប្រគល់ឲ្យក្រសួងបរិស្ថានធ្វើការអភិរក្ស

//s5.kh1.co/7c/7c497431a8f0603b7e84eb3a06968d36db150a4a.jpg
សង្គម

 ២៥-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អណ្តើកហ្លួងចំនួន២ក្បាល ត្រូវបានប្រជាពលរដ្ឋសង្គ្រោះចេញពីក្រញាំដៃអ្នកនេសាទ ហើយប្រគល់ឲ្យក្រសួងបរិស្ថានធ្វើការអភិរក្ស

ភ្នំពេញ៖ យោងតាមការបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាននៅថ្ងៃមិ្សលមិញ បានឲ្យដឹងថា អណ្តើកហ្លួងចំនួនក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ឲ្យក្រសួងបរិស្ថានធ្វើការអភិរក្ស ក្រោយពីបានទទួលទិញពីអ្នកនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រ ស្រុកស្រែអំបិល ខេត្តកោះកុង។ ពិធីប្រគល់សត្វអណ្តើកហ្លួងនេះ ធ្វើឡើងនៅ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម  នេត្រ ភក្ត្រា  រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រគល់អណ្ដើកហ្លួង ដល់ក្រសួងបរិស្ថានធ្វើការអភិរក្ស
ការប្រគល់អណ្ដើកហ្លួង ដល់ក្រសួងបរិស្ថានធ្វើការអភិរក្ស

ចំពោះអណ្ដើកទាំងពីរក្បាលនេះដែរ ត្រូវបានលោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) សន្និដ្ឋានថាមានអាយុប្រហែល១៤ឆ្នាំ ខណៈអាយុកាលរស់របស់វាត្រូវបានប៉ាន់ស្មានថា មានជាង១០០ឆ្នាំឡើងទៅ។ លោកបន្ថែមថា អណ្ដើកហ្លួងញីអាច មានទំហំរហូតដល់៦០សង្ទីម៉ែត្រ និងអាចបន្តពូជនៅអាយុ២០ឆ្នាំ ខណៈឈ្មោលអាចមានទំហំ៤៩សង្ទីម៉ែត្រ។

អណ្ដើកហ្លួង 
អណ្ដើកហ្លួង 

អណ្ដើកហ្លួង ធ្លាប់ត្រូវបានគេគិតថា ផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផល និងអង្គការ WCS បានសិក្សាស្រាវជ្រាវ និងរកឃើញចំនួនសេសសល់តិចតួចរបស់វាមាននៅតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងប្រទេសកម្ពុជា។

យ៉ាងណាមិញ មន្ត្រីគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS បានឲ្យដឹងថា បច្ចុប្បន្ន កូនអណ្តើកហ្លួងចំនួន៤៥០ក្បាល បានស្ថិតក្នុងការចិញ្ចឹមរបស់មជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនក្នុងស្រុកស្រែអំបិល ខណៈពូជអណ្តើកប្រភេទនេះស្ថិតក្នុងវ័យជំទង់ចំនួន៨៦ក្បាលទៀត ត្រូវបានព្រលែងឲ្យទៅរស់នៅតាមបែបធម្មជាតិ។

ពិធីប្រគល់សត្វអណ្តើកហ្លួង
ពិធីប្រគល់សត្វអណ្តើកហ្លួង

គួរឲ្យដឹងដែរថា អណ្តើកហ្លួង ជាប្រភេទល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក៕

ប្រភព៖ ក្រសួងបរិស្ថាន

សូមទស្សនារូបភាពបន្ថែម៖

ពិធីប្រគល់សត្វអណ្តើកហ្លួង
ពិធីប្រគល់សត្វអណ្តើកហ្លួង
អណ្ដើកហ្លួង
អណ្ដើកហ្លួង
ពិធីប្រគល់សត្វអណ្តើកហ្លួង
ពិធីប្រគល់សត្វអណ្តើកហ្លួង
ការប្រគល់អណ្ដើកហ្លួង ដល់ក្រសួងបរិស្ថានធ្វើការអភិរក្ស
ការប្រគល់អណ្ដើកហ្លួង ដល់ក្រសួងបរិស្ថានធ្វើការអភិរក្ស
ការប្រគល់អណ្ដើកហ្លួង ដល់ក្រសួងបរិស្ថានធ្វើការអភិរក្ស
ការប្រគល់អណ្ដើកហ្លួង ដល់ក្រសួងបរិស្ថានធ្វើការអភិរក្ស
ពិធីប្រគល់សត្វអណ្តើកហ្លួង
ពិធីប្រគល់សត្វអណ្តើកហ្លួង
អណ្ដើកហ្លួង
អណ្ដើកហ្លួង
អណ្ដើកហ្លួង
អណ្ដើកហ្លួង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T