ស្កុតឡែន៖ ថ្មីៗនេះ មានអ្នកទេសចរណ៍ម្នាក់ ឈ្មោះថា Steve Challice ដែលទៅកម្សាន្តនៅបឹង Loch Ness បានថតជាប់សត្វចម្លែកម្យ៉ាង ដែលមានទំហំធំ ដោយចៃដន្យក្រោយពី វាបង្ហាញខ្លួន ដោយផុសនៅលើទឹកបានមួយស្របក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើតាមការរៀបរាប់របស់បុរសម្នាក់នោះ បាននិយាយអះអាងយ៉ាងច្បាស់ៗថា គាត់ពិតជាបានឃើញសត្វចម្លែកនោះពិតមែន ដោយគិតថាប្រហែលជាត្រីហើយ ប៉ុន្តែវាមានទំហំធំខ្លាំងណាស់ ដោយនៅពេលនោះ គាត់ទាញកាំមេរ៉ាថត វាស្ទើរតែមិនទាន់ដោយសារតែ វាផុសពីក្នុងទឹក តែប៉ុណ្ណោះ។
ក្រោយមកគាត់ បានបង្ហោះរូបមួយសន្លឹកនេះ ចូលក្នុងបណ្តាញសង្គម ក៏មានមហាជនជាច្រើននាក់ បានជជែកវែកញែកដោយមតិខ្លះនិយាយថា ជាប្រភេទបិសាចយក្សក្នុងទឹក ដែលមានឈ្មោះថា Loch Nessនិង ខ្លះទៀតនិយាយថាជាត្រីទំហំធំខ្នាតយក្សទៅវិញ ធ្វើឲ្យរឿងនេះ បានក្លាយជាប្រធានបទក្តៅគគុក ក្នុងបណ្តាញសង្គមតែម្តង។
ទោះបីជាយ៉ាងណាក្តី ម្ចាស់រូបថតSteve Challice ក៏មិនជឿអំពីពាក្យចចាមរ៉ាម ដែលថានៅលើលោកនេះមានសត្វចម្លែក Loch Ness នេះទេ វាអាចជាត្រីឬ ជាសត្វអ្វីផ្សេងដែលមាន ទំហំធំប៉ុណ្ណោះ៕
សូមចូលមើលរូបភាពខាងក្រោម៖