ភ្នំពេញ៖ អ្នករៀបចំកម្មវិធីម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា វេជ្ជបណ្ឌិតចិនបានផ្តល់វគ្គបណ្តុះបណ្តាលតាមអ៊ិនធើណែតលើកដំបូងដល់គ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា ដើម្បីជួយធ្វើរោគវិនិច្ឆ័យកុមារដែលមានជំងឺ បេះដូងពីកំណើត (CHD) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកជា មុនីរិទ្ធ អ្នកគ្រប់គ្រងគម្រោង CHD នៅកម្ពុជាបានមានប្រសាសន៍ថា វគ្គសិក្សានេះត្រូវបានរៀបចំឡើង នាពេលថ្មីៗនេះនៅរាជធានីភ្នំពេញដោយមានការចូលរួមពីវេជ្ជបណ្ឌិតស្ម័គ្រចិត្តកម្ពុជាចំនួន ១០ នាក់មកពីទីក្រុង និងខេត្តផ្សេងៗទៀត។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរថា “វេជ្ជបណ្ឌិតចិននៅមន្ទីរពេទ្យ Fuwai Yunnan Cardiovascular Hospital បានប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតដើម្បីបង្រៀនពួកគេ (វេជ្ជបណ្ឌិតស្ម័គ្រចិត្តកម្ពុជា) អំពីរបៀបប្រើប្រាស់ឧបករណ៍ឆ្លុះអេកូ។ "ឆ្លងកាត់វគ្គសិក្សាខ្ញុំជឿជាក់ថា ពួកគេនឹងអាច ជួយសង្គ្រោះកុមារដែលមានជំងឺបេះដូងពីកំណើត"។
លោកបន្តថា វគ្គសិក្សានេះគឺជាផ្នែកមួយនៃកម្មវិធីដំណើរឆ្ពោះទៅរកបេះដូងនៃក្តីស្រឡាញ់ចិន-កម្ពុជាដែលបានចាប់ផ្តើមនៅខែមករា ឆ្នាំ ២០១៨ ។ ក្រោមកម្មវិធីរយៈពេល ៣ ឆ្នាំប្រទេសចិននឹងផ្តល់ជូនកុមារកម្ពុជាចំនួន ១៥០ នាក់ដែលមានជំងឺបេះដូងពីកំណើតធ្វើការវះកាត់ដោយឥតគិតថ្លៃ។
លោកបានមានប្រសាសន៍បន្ថែមថា គម្រោង CHD នៅកម្ពុជាកន្លងមកបានជួយក្រុមគ្រូពេទ្យចិន អនុវត្តការត្រួតពិនិត្យបេះដូងសម្រាប់កុមារនៅតាមសាលារៀនជាង ១០ ម៉ឺននាក់នៅក្នុង ១៥ រាជធានី-ខេត្តរបស់កម្ពុជា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ