រដូវកាលទុរេនចេញផ្លែ ឧស្សាហ៍មានចោរលួចបេះពេក ស្រាប់តែម្ចាស់ចម្ការ ចងក្រណាត់សជាប់ដើម ដើម្បីបន្លាចខ្មោចដល់ចោរ

//s5.kh1.co/bd/bd2d2b466b1fd87035e1be8f78bc2c55f1d1a609.jpg
សង្គម

 ២៤-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោក រ៉ូមែន ប៊ូឌ្រីមម៉ាន វ័យ៦១ឆ្នាំ ជាម្ចាស់ចម្ការផ្លែទុរេនមួយនៅរដ្ឋ Johor តែងតែរិះរកវិធីក្នុងការការពារផ្លែទុរេនរបស់គាត់ ពីក្រុមចោរ ជារៀងរាល់រដូលកាលចេញផ្លែ។

ម៉ាឡេសុី៖ លោក រ៉ូមែន ប៊ូឌ្រីមម៉ាន វ័យ៦១ឆ្នាំ ជាម្ចាស់ចម្ការផ្លែទុរេនមួយកន្លែងនៅរដ្ឋ Johor តែងតែរិះរកវិធីក្នុងការការពារផ្លែទុរេនរបស់គាត់ ពីក្រុមចោរ ជារៀងរាល់រដូវកាលចេញផ្លែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីឆ្នាំមុនៗ គាត់បានចំណាយប្រាក់ចំនួន៣៥០រីងហ្គីត (ប្រមាណ៨០ដុល្លារអាមេរិក) ទៅទិញតុក្កតាខ្លាពីរក្បាល​ ដាក់ចោលក្នុងចម្ការ ដើម្បីបន្លាចក្រុមចោរ តែទោះជាយ៉ាងណាក៏ដោយ ផ្លែទុរេនរបស់គាត់គឺនៅតែបាត់ដដែល។

ហើយរដូវកាលទុរេនចេញផ្លែឆ្នាំនេះ គាត់បានចំណាយប្រាក់ចំនួនរីងហ្គីតប៉ុណ្ណោះ (ប្រមាណ១.៨០ដុល្លារអាមេរិក) ទៅទិញក្រដាសឡាំង និងក្រណាត់សមួយដុំ ដើម្បីធ្វើជាខ្មោចចំនួនពីរ ព្យួរជាប់នឹងដើមផ្លែទុរេន។ ជាទូទៅខ្មោចឆៅដែលគួរឲ្យខ្លាចប្រចាំប្រទេស​ គឹតែងតែរុំដោយក្រណាត់ស និងមានខ្សែចងពីលើជើង និង.កផងដែរ។ ហើយខ្មោចដែលគាត់ធ្វើឡើង គឺមានកម្ពស់១.៥០ម៉ែត្រ និងទម្ងន់៤៥០ក្រាម ដែលមើលទៅដូចជាសាកសពពិតៗ។

ទន្ទឹមនឹងនេះដែរ លោក រ៉ូមែន បានឲ្យដឹងដែរថា ចាប់តាំងពីដាក់ខ្មោចព្យួរជាប់នឹងដើមមក មិនទាន់មានការបាត់ផ្លែទុរេនដូចឆ្នាំមុនៗឡើយ។ ហើយជារៀងរាល់ល្ងាច មុនពេលត្រលប់ទៅផ្ទះវិញ គាត់តែងតែដុតធូប នៅគុម្ពោតឲ្យមានក្លិនសាយភាយ ដើម្បីបន្លាចទៅដល់ក្រុមចោរ។

យ៉ាងណាមិញ ជាចុងក្រោយ គាត់ក៏បានបញ្ជាក់ទៀតថា គាត់នឹងអនុញ្ញាតឲ្យគេឯងហូបផ្លែទុរេនរបស់គាត់ ប្រសិនបើពួកគេទាំងនោះដើរឆ្លងកាត់ចម្ការ និងប្រទះឃើញផ្លែទុរេនធ្លាក់លើដី៕

សូមទស្សនារូបភាពខាងក្រោម៖

ខ្មោចដែលម្ចាស់ចម្ការបានធ្វើឡើង
ខ្មោចដែលម្ចាស់ចម្ការបានធ្វើឡើង
ខ្មោចដែលម្ចាស់ចម្ការបានធ្វើឡើង និងដុតធូប
ខ្មោចដែលម្ចាស់ចម្ការបានធ្វើឡើង និងដុតធូប
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T