ការពិតវ៉ាក់សាំងការពារ COVID-១៩ របស់ចិនមិនទាន់រួច​រាល់​ ដោយសារមូលហេតុនេះ

//s5.kh1.co/27/2796b509b23d27da30151ac31edceb059b4bb784.jpg
សង្គម

 ២៣-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនជាន់ខ្ពស់មួយរូបបាននិយាយថាវ៉ាក់សាំងការពារជំងឺ COVID-១៩ មិនទាន់រួចរាល់ដោយសារមិនមានករណីឆ្លងថ្មីសម្រាប់ការធ្វើតេស្តសាកល្បងទៅលើមនុស្សលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេស

ចិន៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនជាន់ខ្ពស់មួយរូបបាននិយាយថាវ៉ាក់សាំងការពារជំងឺ COVID-១៩ របស់ប្រទេសចិនកំពុងអភិវឌ្ឍន៍ ហើយប្រហែលជាមិនទាន់រួចរាល់សម្រាប់ការដាក់លក់រហូតដល់យ៉ាងហោចណាស់ឆ្នាំ ២០២១ ដោយសារអ្នកស្រាវជ្រាវកំពុងព្យាយាមផ្លាស់ប្តូរទៅរកការសាកល្បងទៅលើមនុស្សលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេស ក៏ប៉ុន្តែមិនមានករណីឆ្លងថ្មីទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វ៉ាក់សាំងរបស់ចិនច្រើនជាង ១០ ប្រភេទដែលបានពិសោធន៍កំពុងត្រូវបានធ្វើតេស្តលើមនុស្សទូទាំងពិភពលោកនៅពេលអ្នកវិទ្យាសាស្ត្រប្រណាំងប្រជែងគ្នាក្នុងការរកថ្នាំ និងវ៉ាក់សាំងដើម្បីការពារនិងប្រឆាំងនឹងជំងឺ COVID-១៩ ថ្មីដែលបានសម្លាប់មនុស្សជាង ៤៥០,០០០ នាក់។ ប៉ុន្តែគ្មានប្រទេសណាមួយក្នុងចំណោមប្រទេសចូលរួមសាកល្បងផ្សេងទៀតបានឆ្លងកាត់ការសាកល្បងដំណាក់កាល ចុងក្រោយនៃដំណាក់កាលទី ៣ នៅឡើយទេដែលតម្រូវឱ្យមានការសាកល្បងលើអ្នកជំងឺរាប់ពាន់នាក់ដើម្បីកំណត់ ប្រសិទ្ធភាពរបស់វ៉ាក់សាំង។

រូបតំណាង
រូបតំណាង

ប្រទេសចិនដែលជាប្រភពនៃការផ្ទុះឡើងនៃជំងឺនេះកាលពីឆ្នាំមុន ពេលនេះក៏កំពុងមានករណីឆ្លងក្នុងស្រុកថ្មីតិចជាង ១០ ករណីបានរាយការណ៍ជារៀងរាល់ថ្ងៃក្នុងខែឧសភាដែលធ្វើឱ្យវាមិនសូវអំណោយ ផលសម្រាប់ការសាកល្បងព្យាបាលនៅដំណាក់កាលចុងក្រោយ។

លោក Zhang Yutao អនុប្រធានរបស់ក្រុមប្រឹក្សាសន្តិសុខជាតិចិន (CNNG) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា “ យើងសង្ឃឹមថា យើងអាចចាប់ផ្តើមកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀតនិងធ្វើការសិក្សាស្រាវជ្រាវផ្នែកវិជ្ជសាស្រ្តដំណាក់កាលទី ៣ ជាច្រើនដើម្បីជួយនាំយកវ៉ាក់សាំងនេះទៅក្នុងទីផ្សារ”។

រូបតំណាង
រូបតំណាង

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ចាក់ផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា “វ៉ាក់សាំងនេះនឹងមិនមាននៅលើទីផ្សារទេ រហូតដល់យ៉ាងហោចណាស់ឆ្នាំក្រោយដោយផ្អែកលើផែនការបច្ចុប្បន្ន”។

ការផ្ទុះឡើងថ្មីមួយនៅក្នុងទីក្រុងប៉េកាំងកាលពីសប្តាហ៍មុនបានឆ្លងដល់មនុស្សជាង ១៨០ នាក់ ប៉ុន្តែលោក Zhang បាននិយាយថា ចំនួនអ្នកជំងឺថ្មីបើប្រៀបធៀបនឹងចំនួនប្រជាជនគឺនៅទាបពេកដែលធ្វើឱ្យវាក្លាយជាកន្លែងធ្វើការសាកល្បងពិសោធន៍ដ៏ល្អមួយ។

រូបតំណាង
រូបតំណាង

CNBG គឺជាសមាជិកនៃក្រុមឱសថជាតិចិនដែលគាំទ្រដោយរដ្ឋ (ស៊ី Sinopharm) ។ វ៉ាក់សាំងដែលបានពិសោធន៍មួយក្នុងចំណោមវ៉ាក់សាំងដែលបានពិសោធន៍ពីរផ្សេងទៀតដែលត្រូវបានបង្កើតឡើងដោយស្ថាប័នមួយនេះបានបង្ហាញសញ្ញាវិជ្ជមានមួយចំនួននៅក្នុងការសាកល្បងលើមនុស្សនៅដំណាក់កាលដំបូង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីសប្តាហ៍មុនថា ប្រទេសចិនកំពុងផ្តល់ជូនវ៉ាក់សាំងចំនួនពីរប្រភេទសម្រាប់ ប្រគួតប្រជែងរបស់ខ្លួនដល់និយោជិកនៅឯក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋដែលបានបញ្ជូនទៅបរទេស៕

រូបតំណាង
រូបតំណាង

ប្រភព៖ The Jakarta Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T