ថ្ងៃនេះ តារា២ដួង បាត់បង់សមាជិកគ្រួសារដូចគ្នា! ម្ដាយ ម៉ែនឿន ទទួលមរណភាពមុននេះ

//s5.kh1.co/84/840ddcd5f95e2751b2f4e2c839a6a1184e2eed15.jpg
តារា & កម្សាន្ដ

 ២២-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ពិតជាសោកស្ដាយ និង សូមសូលរួមរំលែកទុក្ខ ដល់គ្រួសារតារាសម្ដែងស្រីជើងចាស់រូបនេះ ត្រូវបានបាត់បង់ម្ដាយជាទីស្រលាញ់បែបនេះ។

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ច្បាស់ជាបានដឹងហើយថា តារាសម្ដែងជើងចាស់ អ៊ុំ សក្ខណា ហៅ ម៉ែនឿន ជាតារាស្រីដែលឈានជើងចូលសិល្បៈតាំងពីឆ្នាំ ១៩៨៦មកម្ល៉េះ។ ដោយតារាស្រីរូបនេះ បានប្រើវេលាស្ទើរតែទាំងស្រុង ក្នុងវីស័យសិល្បៈ ហើយបច្ចុប្បន្ន តារាស្រីរូបនេះ ក៏មានជិវភាពមិនសូវជាធូរធាប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាស្រីជើងចាស់ ម៉ែនឿន មានសមត្ថភាពអាចសម្ដែងបានយ៉ាងល្អ មិនថាតួអង្គបែបណា ក៏អ្នកស្រីអាចធ្វើបានល្អជានិច្ច។ ហើយ ម៉ែនឿន ក៏មានអ្នកម្ដាយវ័យចាស់ ដែលត្រូវមើលថែទាំផងដែរ។ ដោយអ្នកស្រី តែងតែចំណាយពេលវេលាក្រៅពីការងារសិល្បៈ មកជួយមើលថែម្ដាយជានិច្ច។

ជាក់ស្ដែង មុននេះបន្តិច ក៏បានលឺដំណឹងថា អ្នកម្ដាយជាទីស្រលាញ់ របស់ ម៉ែនឿន បានទទួលមរណភាពហើយ ក្នុងអាយុ ៩៧ឆ្នាំ។ ហើយអ្វីដែលគួរអោយសង្វែគខ្លាំងនោះគឺអ្នកស្រីមិនបានទៅទាន់ដង្ហើមចុងក្រោយម្ដាយនោះទេ។

ក្នុងនោះដែរ ខាង ខ្មែរឡូត យើងក៏សូមចូលរួមរំលែកទុក្ខទៅកាន់គ្រួសារ អ្នកស្រី អ៊ុំ សក្ខណា ផង ដែលបាត់បង់ម្ដាយជាទីស្រលាញ់បែបនេះ៕

សូមទស្សនារូបភាពពខាងក្រោម៖ 

   អ្នកស្រី អ៊ុំ សក្ខណា
   អ្នកស្រី អ៊ុំ សក្ខណា
   អ្នកស្រី អ៊ុំ សក្ខណា និង ម្ដាយ
   អ្នកស្រី អ៊ុំ សក្ខណា និង ម្ដាយ
   អ្នកស្រី អ៊ុំ សក្ខណា
   អ្នកស្រី អ៊ុំ សក្ខណា
អ៊ុំ សក្ខណា
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T